អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅគោលនយោបាយអាទិភាព ២ចំណុច ក្នុងចំណោមទិសដៅអាទិភាពគោលនយោបាយទាំង ១៥ចំណុចរបស់ក្រសួង សម្រាប់នីតិកាលទី៧ ដែលជាការងារលំនៅឋាន និងសម្បទានដីសង្គមកិច្ច
អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅគោលនយោបាយអាទិភាព ២ចំណុច ក្នុងចំណោមទិសដៅអាទិភាពគោលនយោបាយទាំង ១៥ចំណុចរបស់ក្រសួង សម្រាប់នីតិកាលទី៧ ដែលជាការងារលំនៅឋាន និងសម្បទានដីសង្គមកិច្ច។
ចំពោះការងារអាទិភាពនៃការងារលំនៅឋានរបស់អគ្គនាយកដ្ឋានលំនៅឋាន គឺការរៀបចំលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ ដែលរួមមាន៖
– លំនៅឋានជាទ្រនំសុភមង្គល (House of Happiness)៖ គឺផ្តោតទៅលើការរៀបចំផ្ទះដោយគិតគូរដល់មនុស្សចាស់ (ឪពុកមា្តយ គ្រួសារ) សុខមាលភាពផ្លូវចិត្ត ទំនាក់ទំនងរវាងឪពុកមា្តយ និងកូន ការរស់នៅជួបជុំគ្រួសារក្រោមដំបូលផ្ទះតែមួយ តាមទំនៀមទំលាប់ខ្មែរ និងបំណិនជីវិត។
– ភូមិឋានក្សេមក្សាន្ត (Village of Peacefulness)៖ ការពង្រឹងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ភាពស៊ីវីល័យ (ប្រជាជនដែលស្គាល់ពីខ្លួនឯង និងប្រកបដោយបញ្ញាវន្តភាព ស្គាល់ពីពិភពលោក មិនរើសអើង)។
– បុរីជនបទ (Rural Community/Rural Borei)៖ ការគិតគូរពីកញ្ចប់ហេដ្ឋារចនាសម្ព័ន្ធ (មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា) ផែនការគ្រប់គ្រង និងការកំណត់ការប្រើប្រាស់ដី និងការបង្កើនតម្លៃសេដ្ឋកិច្ច។
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
២៥ វិច្ឆិកា ២០២៤






