ចំពោះវិស័យសំណង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យក្រសួងបន្តពិនិត្យឱ្យបានដិតដល់ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្ដិក្នុងវិស័យនេះឱ្យមានប្រសិទ្ធភាព ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងគុណភាពសំណង់ ការសាងសង់
ចំពោះវិស័យសំណង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យក្រសួងបន្តពិនិត្យឱ្យបានដិតដល់ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្ដិក្នុងវិស័យនេះឱ្យមានប្រសិទ្ធភាព ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងគុណភាពសំណង់ ការសាងសង់ ដោយប្រកាន់ខ្ជាប់នូវរចនាបថសហសម័យ ធានាបាននូវការកសាងទីក្រុងអនាគតមួយប្រកប ដោយរចនាបថដែលជាទីគួរឱ្យចង់រស់នៅ ព្រមទាំងលើកកម្ពស់ស្ថាបត្យកម្មសហសម័យកម្ពុជា ក៏ដូចជាពង្រឹងការអភិរក្សសំណង់បេតិកភណ្ឌ អភិវឌ្ឍសំណង់ដោយចីរភាពប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
ទន្ទឹមនេះ ក្រសួងត្រូវគិតគូរផងដែរ ក្នុងការធ្វើសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយជាមួយគ្រប់តួអង្គជាតិ និងអន្តរជាតិពាក់ព័ន្ធវិស័យសំណង់ ឈានទៅអនុវត្តគោលការណ៍សំណង់ដែលមានកាបូនទាប (Green Building Concept) នាពេលអនាគត។
សម្តេចធិបតី បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រសួងបន្តគិតគូរពីគុណភាព សុវត្ថិភាព និងសោភណភាពសំណង់ ដែលបញ្ជាក់អំពីគុណភាពនៃប្រជាជនកម្ពុជាថ្មី ដោយបន្តដោះស្រាយ និងជំរុញការងារផ្សេងៗទៀត ដូចជាការជំរុញការវិនិយោគស្ដារឡើងវិញនូវគម្រោងសាងសង់ក្នុងក្រុងព្រះសីហនុ ការចុះពិនិត្យវឌ្ឍនភាពការងារសំណង់នៅតាមតំបន់នានា ជាពិសេសសំណង់តាមព្រំដែន និងសំណង់នៃទីប្រជុំជនដែលកំពុងរីកដុះដាលនាពេលបច្ចុប្បន្ន។
អនុសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
២៦ វិច្ឆិកា ២០២៤