Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយទាំង ១៥ចំណុចរបស់ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់

ByAn Bunthan November 26, 2024November 27, 2024

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយទាំង ១៥ចំណុចរបស់ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ ។

ទាក់ទងការចុះបញ្ជីដីធ្លីកន្លងមក មន្ទីរ ដ.ន.ស.ស. ខេត្តមណ្ឌលគិរី បានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដោយសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ ដែលក្នុងនោះតាមរយៈការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលបានប្រកាសតំបន់វិនិច្ឆ័យរួចទាំងស្រុង ក្នុងភូមិសរុបទាំង ៩២ភូមិ ២១ ឃុំ/សង្កាត់ ៥ក្រុង/ស្រុក បានចុះបញ្ជី និងចេញបណ្ណសរុបចំនួន ៤០ ៣២៣បណ្ណ ស្មើនឹងទំហំ ៨៩ ៧៧៦ហិកតា និងបានចុះបញ្ជីដីរដ្ឋរួចទំហំ ៣៣១ ៤៣៩ហិកតា ស្មើនឹង ១៨% ។

ដោយឡែក ចំពោះការចុះបញ្ជីដីសមូហភាព (សហគមន៍ជនជាតិដើមភាគតិច) ខេត្តមណ្ឌលគីរី មានសហគមន៏ជនជាតិដើមភាគតិចដែលបានទទួលស្គាល់ជានីតិបុគ្គល សរុបចំនួន ៣៦សហគមន៏ បានដាក់ពាក្យស្នើសុំចុះបញ្ជីចំនួន ២៧សហគមន៏ ដោយក្នុងនោះ ចេញបណ្ណរួច ០៧សហគមន៏ បានលើកសំណើសុំអនុបយោគចំនួន ០៨សហគមន៏ (ក្រសួងបរិស្ថានបានឆ្លើយតបរួចចំនួន ៧ ប៉ុន្តែសហគមន៏ទាំង ៧ នេះ មិនព្រមទទួលយកតាមទំហំផ្ទៃដីដែលក្រសួងបរិស្ថានអនុញ្ញាត ដោយហេតុថា ការផ្តល់ជូននេះ មានទំហំតូចជាងទំហំដែលសហគមន៍បានស្នើសុំ) និងមានសហគមន៏ដែលកំពុងដំណើរការចុះបញ្ជីចំនួន ១២ ។

ចំពោះទិសដៅការងារបន្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី នឹងបន្តការចុះបញ្ជីដី ផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋស្របតាមបទដ្ឋានគតិយុត្ត បន្តការងារចុះបញ្ជីដីរដ្ឋ បន្តជម្រុញការងារចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច បន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលតម្កល់នៅមន្ទីររៀបចំដែនដីខេត្តមណ្ដលគិរី បន្តអនុវត្តការចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងចុះបញ្ជីប្រាតិភោគ តាមការដាក់ស្នើសុំរបស់ប្រជាពលរដ្ឋឱ្យបានរហ័សគាប់ចិត្ត និងបន្តជម្រុញដោះស្រាយវិវាទដីធ្លីបន្ថែមទៀត។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

២៦ វិច្ឆិកា ២០២៤

Post navigation

Previous Previous
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងរដ្ឋបាលមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់បាននិងកំពុងអនុវត្ត នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា” គោលនយោបាយអាទិភាពទាំង ៦ និងវិធានការគន្លឹះទាំង ៥ របស់រាជរដ្ឋាភិបាលប្រកបដោយនវានុវត្តន៍ និងភាពប្រាកដនិយម ដោយបាននិងកំពុងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ឆ្នេរ និងបែងចែកផ្លែផ្កានៃការអភិវឌ្ឍប្រកបដោយសមធម៌ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន
NextContinue
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី ដោយផ្តោតទៅលើការរៀបចំដែនដី នគរូបនីយកម្ម និងស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល