មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បាននិងកំពុងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយវិនិយោគជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមួយនៃតំបន់ឆ្នេរដែលមានសក្ដានុពលពិសេស កំពុងត្រូវបានពូនជ្រំប្រែក្លាយទៅជារបៀងសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ ដែលអាចទ្រទ្រង់សេដ្ឋកិច្ចជាតិតាមរយៈការបង្កើនបរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគ និងការធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បាននិងកំពុងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយវិនិយោគជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមួយនៃតំបន់ឆ្នេរដែលមានសក្ដានុពលពិសេស កំពុងត្រូវបានពូនជ្រំប្រែក្លាយទៅជារបៀងសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ ដែលអាចទ្រទ្រង់សេដ្ឋកិច្ចជាតិតាមរយៈការបង្កើនបរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគ និងការធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
សូមគូសបញ្ជាក់ថា ចាប់ពីចុងឆ្នាំ ២០១៩ មក ដោយសារមានបញ្ហាប្រឈមធំៗដូចជា វិបត្តិជំងឺកូវីដ១៩ វិបត្តិសេដ្ឋកិច្ច និងភាពតានតឹងផ្នែកនយោបាយពិភពលោក បានបណ្ដាលឱ្យការវិនិយោគ ជាពិសេសគម្រោងសាងសង់អគារក្នុងខេត្តមានការថយចុះ ដោយសំណង់មួយចំនួនធំត្រូវបានផ្អាកដំណើរការសាងសង់ មួយចំនួនត្រូវម្ចាស់បោះបង់ចោល និងមួយចំនួនទៀតមានវិវាទរវាងម្ចាស់សំណង់ និងម្ចាស់ដី (ករណីជួល)។
ដើម្បីដោះស្រាយបញ្ហាសំណង់អគារជាប់គាំង និងបញ្ហប្រឈមនានាពាក់ព័ន្ធនឹងវិស័យសំណង់នៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ ដោយការចេញសេចក្ដីសម្រេចលេខ ៣៥៦ សជណ.ហធ ស្ដីពីលទ្ធផលនៃការពិភាក្សាលើ “វិធានការជាកញ្ចប់” សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ និងសេចក្ដីសម្រេចលេខ ២៧ សសរ ស្ដីពីការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុផងដែរ។
ដោយអនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាល មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ក៏បានកំណត់នូវចង្កោមសកម្មភាពចម្បងៗចំនួន ៧ រួមមាន៖ ចូលរួមសហការជាមួយក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ចូលរួមសម្របសម្រួលដោះស្រាយរាល់វិវាទសំណង់ក្រៅប្រព័ន្ធតុលាការ ចុះត្រួតពិនិត្យហាមឃាត់ការដ្ឋានដែលសាងសង់ខុសច្បាប់ គ្រប់គ្រងនិងត្រួតពិនិត្យសំណង់ដែលមានសភាពគ្រោះថ្នាក់ ចុះណែនាំអំពីសុវត្ថិភាពការដ្ឋាន កន្រ្តកយោង និងដងក្រែន ជំរុញឱ្យម្ចាស់សំណង់ដែលកំពុងសាងសង់ស្នើសុំច្បាប់ឱ្យបានត្រឹមត្រូវ និងបានចូលរួមសកម្មភាពផ្សេងៗជាច្រើនទៀត។
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
២៦ វិច្ឆិកា ២០២៤









