លើកិច្ចការលំនៅឋាន ឈរលើទស្សនាទាន “ប្រជាជនខ្មែរគ្រប់រូប គួរមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល” ដើម្បីប្រជាពលរដ្ឋរបស់យើងរស់នៅប្រកបដោយភាពថ្លៃថ្នូរ
លើកិច្ចការលំនៅឋាន ឈរលើទស្សនាទាន “ប្រជាជនខ្មែរគ្រប់រូប គួរមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល” ដើម្បីប្រជាពលរដ្ឋរបស់យើងរស់នៅប្រកបដោយភាពថ្លៃថ្នូរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានការគាំទ្រចំពោះទស្សនាទាននេះ ដោយបង្កើតឱ្យមានមូលនិធិលំនៅឋាន ធានាបាននូវកម្ចីដែលមានការប្រាក់ទាបសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងប្រជាពលរដ្ឋដែលត្រូវការផ្ទះសម្រាប់រស់នៅ។
សម្តេចធិបតី យល់ឃើញថា ការបង្កើតមូលនិធិលំនៅឋាន នឹងប្រែក្លាយមូលនិធិនេះទៅជាមូលដ្ឋាននៃការអនុវត្តការងារលំនៅឋាន ដោយទាញយកទុនវិនិយោគពីប្រភពផ្សេងៗ រួមទាំងថវិកាជាតិ ការវិនិយោគពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ មូលនិធិនេះអាចត្រូវបានប្រើប្រាស់ដើម្បីផ្តល់លទ្ធភាព ឱ្យប្រជាពលរដ្ឋទទួលបាន លំនៅឋានសមរម្យ កាត់បន្ថយភាពងាយរងគ្រោះនៃសេដ្ឋកិច្ចសង្គម និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
អនុសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
២៦ វិច្ឆិកា ២០២៤



