សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបាននិងកំពុងដោះស្រាយនូវបញ្ហាដែលកើតឡើងក្នុងវិស័យដីធ្លី នាពេលបច្ចុប្បន្ន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបាននិងកំពុងដោះស្រាយនូវបញ្ហាដែលកើតឡើងក្នុងវិស័យដីធ្លី នាពេលបច្ចុប្បន្ន ដោយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយបានជាអតិបរមានូវបញ្ហា ដែលមានចរិតជាភូមិសាស្ត្រសន្តិសុខនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលអាចកើតចេញពីវិវាទដីធ្លី វិវាទបុរី បញ្ហានៅតំបន់បឹងទន្លេសាប និងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរជាដើម។ កិច្ចការនេះ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាចម្រូងចម្រាស ក្នុង សង្គមកម្ពុជា និងឆ្លើយតបបានទៅនឹងស្ថានភាពរបស់ប្រជាជនយើង ស្របតាមទស្សនាទាន “ការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសមិនមានវិវាទដីធ្លីនៅកម្ពុជា”។
ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
២៦ វិច្ឆិកា ២០២៤