សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ឱ្យក្រសួងត្រូវបន្តអនុវត្តការងារកំណែទម្រង់មុខងារសាធារណៈ ដើម្បីឈានទៅទទួលបានសេវារដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ដែលបច្ចុប្បន្ន ក្រសួងបាននិងកំពុងអនុវត្តយ៉ាងសកម្ម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍បន្ថែមឱ្យក្រសួងត្រូវបន្តអនុវត្តការងារកំណែទម្រង់មុខងារសាធារណៈ ដើម្បីឈានទៅទទួលបានសេវារដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ដែលបច្ចុប្បន្ន ក្រសួងបាននិងកំពុងអនុវត្តយ៉ាងសកម្ម ដោយពង្រឹងការកែទម្រង់ និងការកសាងច្បាប់ និងបទដ្ឋានគតិយុត្ត ការបណ្តុះបណ្តាលសមត្ថភាពមន្ត្រី និងការផ្តល់លទ្ធភាព ដល់មន្ត្រីក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព។
សម្តេចមហាបវរធិបតី បានស្នើឱ្យក្រសួងបន្តពង្រឹង សមត្ថភាពស្ថាប័ន សមត្ថភាពមន្រ្តីឱ្យមានសមត្ថភាព ការទទួលខុសត្រូវ និងមានវិន័យខ្ពស់ ដែលជា ចលករសម្រាប់ទ្រទ្រង់ការអនុវត្តភារកិច្ចផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសនៅក្នុងបរិបទថ្មី នៃសម័យឌីជីថលនេះឱ្យបានកាន់តែប្រសើរ។
អនុសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
២៦ វិច្ឆិកា ២០២៤



