សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការងារចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លី ការដោះស្រាយបញ្ហាបុរី ការលើកកម្ពស់ គុណភាពសេវាគាប់ចិត្តដោយពង្រីកសមត្ថភាពនៃការប្រើប្រាស់ថ្នាលឌីជីថលកាន់តែទូលំទូលាយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការងារចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លី ការដោះស្រាយបញ្ហាបុរី ការលើកកម្ពស់ គុណភាពសេវាគាប់ចិត្តដោយពង្រីកសមត្ថភាពនៃការប្រើប្រាស់ថ្នាលឌីជីថលកាន់តែទូលំទូលាយ គឺជាកម្លាំងចលករថ្មីមួយបន្ថែមទៀត ក្នុងការជំរុញសកម្មភាព និងល្បឿនសេដ្ឋកិច្ចកម្ពុជា តាមរយៈការចូលរួមពីការប្រើប្រាស់ឱ្យមានប្រសិទ្ធភាព នូវធនធានដីធ្លី ដែលអាចបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា។
ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
២៦ វិច្ឆិកា ២០២៤



