សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់លើការរៀបចំដែនដីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយផ្អែកលើផែនការប្រើប្រាស់ដី ឱ្យស្របតាមសក្តានុពលនៃធនធានដី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់លើការរៀបចំដែនដីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយផ្អែកលើផែនការប្រើប្រាស់ដី ឱ្យស្របតាមសក្តានុពលនៃធនធានដីដែលជាកម្លាំងជំរុញដ៏មានប្រសិទ្ធភាពក្នុងការពង្រីកទំហំសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
ទន្ទឹមនេះ ការរៀបចំការងារសម្បទានសង្គមនិងសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់គ្រួសារយោធិន នគរបាលតាមបណ្តោយព្រំដែន និងគ្រួសារក្រីក្រខ្វះខាតដីពិតប្រាកដ ត្រូវទទួលបានដី លំនៅឋានសមរម្យ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ក្នុងក្របខ័ណ្ឌសម្បទានដីសង្គមកិច្ច គឺជាកិច្ចការ អាទិភាពដែលត្រូវបន្តយកចិត្តទុកដាក់ ជាពិសេស ការអនុវត្តកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”។
ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
២៦ វិច្ឆិកា ២០២៤