ឯកឧត្តម សាយ សំអាល់
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង
រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តម សាយ សំអាល់
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង
រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ជីវប្រវត្តិ
មុនទទួលបានការតែងតាំងជា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ ជាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ មណ្ឌលខេត្តព្រះសីហនុ របស់គណបក្សប្រជាជនកម្ពុជា ធ្លាប់បានបំពេញតួនាទីភារកិច្ចសំខាន់ៗជាច្រើន ទាំងក្នុងមុខងារ សាធារណៈ ស្ថាប័ននយោបាយ និងអង្គការសង្គមនានា។
១. ប្រវត្តិការងារ ៖
ឯកឧត្តម សាយ សំអាល់ បានចូលបម្រើការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី ជាមន្ត្រី ជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាននិងស្រាវជ្រាវ ជាអនុប្រធានអចិន្ត្រៃយ៍និង អគ្គលេខាធិការអាជ្ញាធរទន្លេសាប និងជាអគ្គលេខាធិការរងរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅឆ្នាំ២០១៣ ឯកឧត្តមត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ជារដ្ឋមន្ត្រីវ័យក្មេងជាងគេនៅក្នុងគណៈរដ្ឋមន្ត្រីពេលនោះ។ រយៈពេល ១០ឆ្នាំ ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម បានបន្តពូនជ្រំមរតកដ៏មានតម្លៃនានាពីជំនាន់មុន និងបានខិតខំកសាងសមិទ្ធិផលថ្មីៗជាច្រើនគួរឱ្យកត់សម្គាល់ លើវិស័យបរិស្ថាន និងធនធានធម្មជាតិ ជាអាទិ៍៖ ការកសាងរដ្ឋបាលទំនើប ការលើកកម្ពស់សមត្ថភាព និងគុណតម្លៃមន្ត្រីរាជការ ការរៀបចំក្រម “បរិស្ថាននិងធនធានធម្មជាតិ” ការពង្រឹងកិច្ចគាំពារបរិស្ថានការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការលើកស្ទួយសេដ្ឋកិច្ចជនបទ ការលើកកម្ពស់ចំណេះដឹងបរិស្ថាន ការពង្រឹងភាពជាដៃគូ ដោយឈរលើស្មារតីឯករាជ្យ និងភាពជាម្ចាស់ ការលើកស្ទួយកិត្តិសព្ទ នៃកិច្ចការបរិស្ថានកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការទូតបៃតងដ៍ប៉ិនប្រសព្វ ជាពិសេសការលក់ឥណទានកាបូន ដែលឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងគោលដៅពីរ ក្នុងពេលតែមួយ គឺរក្សាព្រៃឮឈើឱ្យនៅឈរ និងរកចំណូលជួយអភិវឌ្ឍសហគមន៍មូលដ្ឋាន។ ទន្ទឹមគ្នានេះ បានផ្តួចផ្តើម និងដឹកនាំកសាង “អគារមរតកតេជោ” ដែលជាទីស្តីការក្រសួងបរិស្ថានបច្ចុប្បន្ន និង “អគារឯកភាពជាតិ” ដែលនឹងបម្រើដល់ការងារស្រាវជ្រាវវិទ្យាសាស្ត្រ និងការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជីវៈចម្រុះ។
ក្នុងក្របខ័ណ្ឌនយោបាយ ឯកឧត្តមគឺជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ តាំងពីឆ្នាំ ២០១៩។ ក្នុងតួនាទីនេះ ឯកឧត្តមបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកៀរគរការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការអនុវត្តរាល់គោលនយោបាយរដ្ឋ សំដៅប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា និងការចែករំលែកប្រកបដោយសមធម៌នូវផ្លែផ្កានៃការអភិវឌ្ឃន៍ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពប្រជាជនទូទៅ។
ក្រៅពីការងាររដ្ឋ និងគណបក្ស ឯកឧត្តម បាននិងកំពុងចូលរួមក្នុងកិច្ចការសង្គមជាច្រើន ជាពិសេសក្នុងតួនាទីជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានចលនាជំរុញលើកទឹកចិត្តដល់សាធារណជន ជាពិសេសយុវជន ឱ្យងាកមកគិតគូរស្វែងយល់ពីវប្បធម៌ អរិយធម៌ជាតិខ្លួន និងសកលលោក តាមរយៈការចូលរួមក្នុងសកម្មភាពសង្គម ការបណ្តុះបណ្តាលជំនាញបច្ចេកទេស សកម្មភាពសិល្បៈ កីឡា និងការលំហែរ ដើម្បីលើកកម្ពស់គុណតម្លៃជីវិត អភិវឌ្ឍបំណិនជីវិត និងជំនាញសតវត្សរ៍ទី២១ ប្រែក្លាយប្រជាជនកម្ពុជា ទៅជាពលរដ្ឋសកល។
ក្នុងនាមជា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានដាក់ចេញនូវគោលការណ៍ដឹកនាំប្រកបដោយភាពច្បាស់លាស់ និងជាក់ស្តែងនិយម ដោយជ្រោងខ្ពស់ទង់សាមគ្គី ឯកភាព ផ្ទៃក្នុង និងការទទួលខុសត្រូវរួម តាមគោលការណ៍ ““សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ”ដើម្បីចូលរួមគាំទ្រឱ្យបានពេញទំហឹងដល់ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយទស្សនទំនើបជឿនលឿនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅបន្តសហសម័យកម្ពុជា ឱ្យកាន់តែរីកចម្រើន ក្លាយជាអរិយប្រទេស។
២. ប្រវត្តិការសិក្សា ៖
ឯកឧត្តម សាយ សំអាល់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ក្នុងឆ្នាំ២០០២ និងសញ្ញាបត្រ បណ្ឌិតវិទ្យាសាស្ត្រ នៅឆ្នាំ២០០៩ ពីសាលាវិទ្យាសាស្ត្រជីវសាស្ត្រ នៃសាកលវិទ្យាល័យ MONASH ប្រទេសអូស្ត្រាលី។
ក្នុងនាមជាអ្នកវិទ្យាសាស្ត្រ ឯកឧត្តមជឿថា ការអភិវឌ្ឍប្រទេសមួយប្រកបដោយចីរភាព ត្រូវមានបុរេលក្ខខណ្ឌ មួយចំនួនជាចាំបាច់ ហើយនៅក្នុងករណីពិសេសដោយឡែករបស់កម្ពុជា បុរេលក្ខខណ្ឌទាំងនោះ គឺសន្តិភាព ស្ថិរភាព នយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលត្រូវតែថែរក្សា និងបន្តពង្រឹងឱ្យបានកាន់តែរឹងមាំ។ ក្នុងន័យនេះ ឯកឧត្ដម តែងតែខិតខំពូនជ្រំ ពង្រឹងបុរេលក្ខខណ្ឌទាំងនេះជានិច្ច នៅក្នុងគ្រប់កិច្ចការដែលឯកឧត្តមបាន និងកំពុងបំពេញ ហើយ ការណ៍នេះ បានក្លាយជាទស្សនវិជ្ជាដឹកនាំបែបជាក់ស្តែងនិយមរបស់ឯកឧត្តមរហូតមក។
ជានិច្ចកាល ឯកឧត្តមជឿជាក់លើប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដែលជាជាតិសាសន៍មួយមានការតស៊ូ អំណត់ អត់ធ្មត់ និងភាពធន់នឹងវិបត្តិ ទោះបីជាឆ្លងកាត់សង្គ្រាម ជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ មុននឹងទទួលបានសុខសន្តិភាព និងឯកភាពជាតិពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ ដែលមិនធ្លាប់មាននៅក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា។ ទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការបន្តដំណើរកម្ពុជា ឆ្ពោះទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។