សាវតាក្រសួង
ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៨ តាមព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៧២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ហើយនៅក្នុងនីតិកាលទី២នៃរដ្ឋសភា ទើបច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានចូលជាធរមាន តាមព្រះរាជក្រមលេខនស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩។
ក្រសួងរៀបចំដែនដី នគរូបនីយមកម្ម និងសំណង់ មានបេសកកម្មដឹកនាំ និងគ្រប់គ្រងលើការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងសម័យមុនៗ វិស័យការងារទាំងអស់នេះ ស្ថិតនៅក្រោមចំណុះស្ថាប័នច្រើនដោយឡែកពីគ្នា។ ពីសម័យសង្គមរាស្ត្រនិយម រហូតមកដល់មុនឆ្នាំ១៩៧៥ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានគ្រប់គ្រងដោយនាយកដ្ឋាននគរូបនីយកម្ម និងលំនៅឋាន នៃក្រសួងសាធារណការ ហើយនៅតាមខេត្ត-ក្រុង កិច្ចការនេះត្រូវបានគ្រប់គ្រងដោយមន្ទីរសាធារណការខេត្ត-ក្រុង។
វិស័យសុរិយោដី ត្រូវបានបង្កើតនៅឆ្នាំ១៩០៨ មានឈ្មោះថា ក្រុមសុរិយោដី និងឋានលេខា ស្ថិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី ហើយនៅឆ្នាំ១៩២៥ ត្រូវបានបង្កើតនាយកដ្ឋានអភិរក្សភូមិបាល ស្ថិតនៅក្រោមក្រសួងហិរញ្ញវត្ថុ។ ឆ្នាំ១៩៤៨-១៩៧៥ ក្រុមសុរិយោដី និងការិយាល័យភូមិបាល ត្រូវបានបង្កើតឡើងស្ថិតនៅក្រោមក្រសួងកសិកម្ម។ ឆ្នាំ១៩៨៩-១៩៩៤ វិស័យនេះស្ថិតនៅក្រោមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជានាយកដ្ឋានសុរិយោដី ហើយចាប់ពីឆ្នាំ១៩៩៥ ដល់ដើមឆ្នាំ១៩៩៩ ជានាយកដ្ឋានសុរិយោដី ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី។ ចំណែកវិស័យភូមិសាស្ត្រ ពីឆ្នាំ១៩៥៥ ស្ថិតនៅចំណុះក្រសួងការពារជាតិ មានឈ្មោះថា ក្រុមភូមិសាស្ត្រកម្ពុជា បន្ទាប់មកដូរឈ្មោះជា ក្រុមភូមិសាស្ត្រខ្មែរ នៅក្រោមរបប លន់ នល់ និងពីឆ្នាំ១៩៨៥-១៩៩១ ជាការិយាល័យព្រំដែន ចំណុះក្រុមប្រឹក្សារដ្ឋមន្ត្រី និងពីឆ្នាំ១៩៩១ ដល់ចុងឆ្នាំ១៩៩៨ ជានាយកដ្ឋានភូមិសាស្ត្រ ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មន្ទីររៀបចំក្រុង ត្រូវបានបង្កើតនៅក្រុងភ្នំពេញ និងការិយាល័យសំណង់ ត្រូវបានបង្កើតនៅតាមបណ្តាខេត្ត ដោយនៅខេត្តខ្លះ ត្រូវដាក់ឲ្យស្ថិតនៅក្រោមមន្ទីរផែនការ និងនៅខេត្តខ្លះទៀត ការិយាល័យនេះ ស្ថិតនៅក្រោមមន្ទីរឧស្សាហកម្ម។ ទន្ទឹមនឹងនេះ សហគ្រាសសំណង់មួយក៏ត្រូវបានបង្កើតឡើង ស្ថិតនៅក្រោមក្រសួងឧស្សាហកម្ម ដើម្បីសាងសង់សំណង់របស់រដ្ឋនៅទូទាំងប្រទេស លើកលែងសំណង់របស់ក្រសួងពាណិជ្ជកម្ម ដែលនាពេលនោះមានក្រុមហ៊ុនស្ថាបនាមួយ។ ឆ្នាំ១៩៨៦ ដោយវិស័យសំណង់មានការរីកចម្រើន អគ្គនាយកដ្ឋានសំណង់ ត្រូវបានបង្កើតឡើង ស្ថិតនៅចំណុះក្រុមប្រឹក្សារដ្ឋមន្ត្រី ដើម្បីគ្រប់គ្រងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលនីតិកាលទី១ នៃរដ្ឋសភា អគ្គនាយកដ្ឋាននេះ ស្ថិតនៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន។លុះដល់ឆ្នាំ១៩៩៤ ក្រោយមានច្បាប់ស្តីពីការរៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានដឹកនាំនិងគ្រប់គ្រងដោយគណៈកម្មាធិការជាតិរៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ ដែលមានទីស្នាក់ការនៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ដោយមើលឃើញសារសំខាន់ និងចំណងទាក់ទង នៃវិស័យការងារខាងលើ ដែលចល័តនៅក្រោមចំណុះ ស្ថាប័នច្រើនដោយឡែកៗពីគ្នា ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឡើង ដើម្បីទទួលបន្ទុកប្រមូលផ្តុំការងារទាំងអស់ខាងលើឲ្យមានស្ថេរភាព និងស្ថិតនៅក្រោមស្ថាប័នតែមួយ។ នៅពេលចាប់ផ្តើមដំណើរការក្រសួងដំបូង ទីស្តីការក្រសួង មានអគារធ្វើការនៅលើទីតាំងដី ៣កន្លែង ស្ថិតនៅឆ្ងាយពីគ្នា ក្នុងខណ្ឌ២ផ្សេងគ្នារួមមាន នៅលើទីតាំងទី១ មានសំណង់អគារលំនៅឋាន០៣អគារ និងសាលប្រជុំតូចមួយសម្រាប់ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីតាំងទី២ មានអគារលំនៅឋាន០២អគារ សម្រាប់ការងារសុរិយោដី និងនៅទីតាំងទី៣ មានសំណង់អគារលំនៅឋាន០១អគារ សម្រាប់ការងារភូមិសាស្ត្រ។ នៅចុងឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យសាងសង់អគារថ្មីមួយខ្នងទៀត នៅលើទីតាំងទី១នេះ ដើម្បីដោះស្រាយកន្លែងធ្វើការជូនមន្ត្រីរាជការ ដែលមានកំណើនជាលំដាប់ស្របតាមសំណូមពរការងារកើនឡើង។
ទាក់ទងនឹងគម្រោងសាងសង់អគារនេះ ការសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម និងគម្រោងប្លង់គ្រឿងផ្គុំសំណង់ ត្រូវបានសិក្សាដោយស្ថាបត្យករ និងវិស្វករកូនខ្មែរ ជាមន្ត្រីរបស់ក្រសួងទាំងស្រុង។ ចំពោះដំណើរការសាងសង់ ក៏ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយមន្រ្តីបច្ចេកទេសរបស់ក្រសួងផងដែរ។ ការរៀបចំលក្ខណៈស្ថាបត្យកម្មផ្នែកខាងក្រៅអគារ គឺជាទំរង់ស្ថាបត្យកម្មសហសម័យកម្ពុជា ដែលជាការរួមបញ្ចូលគ្នានូវសមាសភាពស្ថាបត្យកម្មជាតិលំនាំរចនាបថខ្មែរសម័យអង្គរ និងស្ថាបត្យកម្មសម័យទំនើប។ គម្រោងប្លង់ទាំង២ ត្រូវបានរៀបចំឡើងតាមទស្សនទាន នៃប្រសិទ្ធភាពប្រើប្រាស់ និងបទដ្ឋានបច្ចេកទេស ដែលធានាគុណភាព សុវត្ថិភាពសំណង់ និងសោភណភាព។ ការរៀបចំរបៀងខ្យល់ នៅចន្លោះកណ្តាលតាមបណ្តោយជួរបន្ទប់ធ្វើការ មានភាពអំណោយផលដល់ផាសុខភាព។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានផ្ទៃក្រឡាសំណង់សរុប ១៥.៦៩៤ម៉ែត្រការ៉េ កម្ពស់សំណង់មាន៩ជាន់ ស្មើនឹង ៣៦.៨៥ម៉ែត្រ គិតត្រឹមស្លាបជញ្ជាំងជាន់នីមួយៗ មានកម្ពស់ ៣.៩០ម៉ែត្រ លើកលែងជាន់ផ្ទាល់ដីដែលមានកម្ពស់ ៥.៦៥ម៉ែត្រ។ ជាន់នីមួយៗ នៃសំណង់ត្រូវបានរៀបចំតាមមុខងារប្រើប្រាស់ខុសៗគ្នា ទៅតាមផែនការងារជំនាញ។ រចនាសម្ព័នកន្លែងធ្វើការសំខាន់ៗ រួមមាន សាលប្រជុំធំចំណុះ ៦៥០នាក់ បន្ទប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ បន្ទប់ប្រជុំថ្នាក់ដឹកនាំ ឬប្រជុំទ្វេភាគី ឬពិធីចុះហត្ថលេខា បន្ទប់ប្រជុំកម្រិតជំនាញតាមផែនការងារនីមួយៗ ឃ្លាំងឯកសារ និងកន្លែងធ្វើការគ្រប់គ្រាន់ ព្រមទាំងបំពាក់ដោយប្រព័ន្ធសន្តិសុខ សុវត្ថិភាព ប្រព័ន្ធទូរស័ព្ទ បណ្តាញអគ្គិសនី បណ្តាញទឹក ជណ្តើរយន្ត ០៤គ្រឿង និងប្រព័ន្ធការពារសុវត្ថិភាពដ៏ទៃទៀត។