ទំនាក់ទំនង កម្ពុជា បារាំង ជាទំនាក់ទំនងប្រពៃណី ហើយវត្តមានក្រុនហ៊ុន Vinci នៅកម្ពុជាពីឆ្នាំ ១៩៩៤ មក បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា
ការរៀបចំខេត្តព្រះសីហនុ និងតំបន់ឆ្នេរសមុទ្រ ឱ្យក្លាយជាមណ្ឌលទេសចរណ៏ទាក់ទាញសម្រាប់អ្នកទេសចរណ៍អឺរ៉ុបនឹងជួយឱ្យវិស័យអាកាសចរណ៏ស៊ីវិល វិលទៅរកប្រក្រតីភាពបានឆាប់រហ័ស។ ដូច្នេះសន្តិសុខ សុវត្ថិភាព ការរៀបចំដីធ្លី និងការអភិវឌ្ឍស្របនឹងគោលដៅនេះ គឺមានសារសំខាន់ណាស់។ នេះជាប្រសាសន៍លើកឡើង របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយ លោក Emmanuel MENANTEAUនាយកតំបន់នៃក្រុមហ៊ុន VINCI Airports នាព្រឹកថ្ងៃ ពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០២៣។