គោលបំណងរបស់យើងគឺរៀបចំផែនការប្រើប្រាសដី ដើម្បីបង្កើតរបៀងសេដ្ឋកិច្ចនៅកម្ពុជា ផ្អែកលើធនធានដែលយើងមានឱ្យស្របតាមចរន្តនៃការរីកចម្រើនរបស់ពិភពលោក
គោលបំណងរបស់យើងគឺរៀបចំផែនការប្រើប្រាស់ដី ដើម្បីបង្កើតរបៀងសេដ្ឋកិច្ចនៅកម្ពុជា ផ្អែកលើធនធានដែលយើងមានឱ្យស្របតាមចរន្តនៃការរីកចម្រើនរបស់ពិភពលោក។ ដូច្នេះការចែករំលែកសេវារូបភាពពីផ្កាយរណបពីសមភាគីឥណ្ឌា មានសារសំខាន់ណាស់ សម្រាប់រៀបចំប្លង់គោលនគរូបនីយកម្ម និងរៀបចំលំនៅឋាន ឱ្យស្របតាមគោលដៅនេះ។
នេះជាប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។