តើអ្វីទៅជាការកាន់កាប់ដោយមានវិការៈ?
តើអ្វីទៅជាការកាន់កាប់ដោយមានវិការៈ?
ការកាន់កាប់ដោយមានវិការៈ សំដៅទៅលើការកាន់កាប់ដោយទុច្ចរិត ការកាន់កាប់ដោយសុចរិតតែមានកំហុស ការកាន់កាប់ដោយគ្មានសន្តិវិធី និងការកាន់កាប់ដោយមិនសាធារណៈ។ មកស្គាល់ពីទម្រង់នៃការកាន់កាប់ដោយមានវិការៈទាំង៤នេះ៖
•ការកាន់កាប់ដោយទុច្ចរិត សំដៅលើការកាន់កាប់ ដោយបានដឹងជាមុនថា ខ្លួនគ្មានសិទ្ធិអំណាចក្នុងការកាន់កាប់ ឬហៅម្យ៉ាងទៀតថា ការកាន់កាប់ដោយបំពាន
•ការកាន់កាប់ដោយសុចរិតតែមានកំហុស សំដៅលើការកាន់កាប់ ដោយមិនបានដឹងជាមុនថា ខ្លួនគ្មានសិទ្ធិអំណាច ឬគ្មានចេតនា ក្នុងការកាន់កាប់ដោយបំពានឡើយ
•ការកាន់កាប់ដោយគ្មានសន្តិវិធី សំដៅលើការកាន់កាប់ដោយប្រើអំពើហិង្សា
•ការកាន់កាប់ដោយមិនសាធារណៈ សំដៅលើការកាន់កាប់ដោយលាក់កំបាំង គ្មានអ្នកដឹងឮ ឬបានឃើញវត្ថុកាន់កាប់។
ប្រភព៖ ដកស្រង់ចេញពីមាត្រា២៣៣ថ្មី នៃក្រមរដ្ឋប្បវេណីពាក់ព័ន្ធនឹងអចលនវត្ថុ