ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ស្នើ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការចុះបញ្ជីដីរដ្ឋនៅទូទាំងប្រទេសតាមនីតិវិធីពិសេស ដែលក្រសួងបាននិងកំពុងរៀបចំអនុក្រឹត្យថ្មីស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ
ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួង ពិនិត្យអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ស្នើក្រសួង/ស្ថាប័នពាក់ព័ន្ធទាំងអស់សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការចុះបញ្ជីដីរដ្ឋនៅទូទាំងប្រទេសតាមនីតិវិធីពិសេស ដែលក្រសួងបាននិងកំពុងរៀបចំអនុក្រឹត្យថ្មីស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ។
នីតិវិធីពិសេសនេះអនុញ្ញាតឱ្យក្រសួង-ស្ថាប័នសាមីជាអ្នកកំណត់តំបន់វិនិច្ឆ័យដីរដ្ឋ ដើម្បីឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការចុះបញ្ជី និងមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រង។
អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ជាផែនទីចង្អុលផ្លូវសម្រាប់ការធ្វើអត្តសញ្ញាណកម្ម ការធ្វើផែនទី ការធ្វើចំណាត់ថ្នាក់ និងការចុះបញ្ជីដីរដ្ឋក្នុងគោលបំណងដើម្បីធានាការពារកម្មសិទ្ធិនិងសិទ្ធិផ្សេងទៀតលើដីរដ្ឋ។
១០ តុលា ២០២៣
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2023/10/photo_2023-10-10_13-49-17-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2023/10/photo_2023-10-10_13-49-19-2-1024x595.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2023/10/photo_2023-10-10_13-49-19-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2023/10/photo_2023-10-10_13-49-20-1024x768.jpg)