Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ

រាជរដ្ឋាភិបាលនីតិកាលទី៧ គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុន

ByAn Bunthan October 19, 2023October 20, 2023

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួងព្រលឹងជាតិខ្មែរ។ ឯកឧត្តម បន្ថែមថា អ្វីដែលយើងត្រូវធ្វើសម្រាប់ថ្ងៃអនាគតគឺ ធ្វើយ៉ាងណាឱ្យឬសកែវ នៃដួងព្រលឹងជាតិកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកឡើងបែបនេះ នៅក្នុងពិធីប្រគល់សម្ភារៈបរិក្ខារសម្រាប់គាំទ្រ និងជំរុញការងារចុះបញ្ជីដីធ្លី ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជា ជាទ្រនំសុភមង្គល ដូច្នេះយើងត្រូវរៀបចំទ្រនំជូនប្រជាពលរដ្ឋឱ្យបានរស់នៅដោយសុភមង្គល  និងភាពរីកចម្រើនតាមរយៈការចុះបញ្ជីដីធ្លី និងផ្ដល់បណ្ណកម្មសិទ្ធិស្របច្បាប់ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញ និងពន្លឿនការចុះបញ្ជីដីធ្លី  ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រោះការចុះបញ្ជីដីធ្លី គឺជាការផ្ដល់នូវសិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ និងការផ្តល់តម្លៃដីធ្លីជូនប្រជាពលរដ្ឋ។

តាមរបាយការណ៍ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ លទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លីសម្រេចបាន ប្រមូលទិន្នន័យ  ៧៥៨ ៣២៨ ក្បាលដី បិទផ្សាយ ៧៣៨ ៧៩៨ ក្បាលដី នៅបិទផ្សាយ ១៩ ៥៣០ ក្បាលដី  ចេញបណ្ណ  ៧៣៤ ០៦៤ ក្បាលដី  ចែកដល់ដៃប្រជាពលរដ្ឋ ៧៣២ ៤៩៤ក្បាលដី។

គួរបញ្ជាក់ថា  សម្ភារៈបរិក្ខារសម្រាប់គាំទ្រនិងពន្លឿនការងារចុះបញ្ជីដីធ្លី មានដូចជា ម៉ាស៊ីន DGPS ២៨ឈុត ម៉ូតូ ៣០គ្រឿង ម៉ាស៊ីនព្រីនធឺរ ១៤គ្រឿង  Laptop ១៤ គ្រឿង កុំព្យូទ័រនិងសម្ភារបំពាក់ ១៤គ្រឿង  និង CANON Plotter ១គ្រឿង ត្រូវបានប្រគល់ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម ៕

Post navigation

Previous Previous
ពិនិត្យការដ្ឋានសំណង់ អគាររោងចក្រ របស់លោក JIANG ZHICHAO ស្ថិតនៅក្បាលដីលេខ១០១១ ភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ
NextContinue
សារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល