យុវជនគួរយកគំរូតាម និងចៀសវាង ទង្វើមួយចំនួនដែលបានកើតឡើងនៅក្នុងសង្គមកម្ពុជា ដើម្បីអភិវឌ្ឍខ្លួនឯង និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យឈានទៅរកភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគត
នៅក្នុងជំនួបជាមួយប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញក្តីរីករាយនិងសាទរចំពោះសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានបំពេញបេសកកម្មប្រមូលផ្ដុំមូលធនមនុស្សតំណាងកម្ពុជាលើឆាកអន្តរជាតិ ដែលឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល លើការកសាងមូលធនមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេស។
ជាមួយនេះ ឯកឧត្តមក៏បានរំលេចអំពីសច្ចភាពប្រវត្តិសាស្ត្រដែលកម្ពុជាបានឆ្លងកាត់នារយៈកាលកន្លងមកដើម្បីជាមេរៀនបទពិសោធន៍ចំណេះដឹងដែលយុវជនគួរយកគំរូតាម ឬត្រូវចៀសវាងដើម្បីអភិវឌ្ឍខ្លួនឯងនិងសង្គមជាតិ ឱ្យឈានឆ្ពោះទៅរកភាពរីកចម្រើននាពេលអនាគតផងដែរ។
ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣




