Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពការងារ

ដំណើរទស្សនកិច្ចរបស់វិនិយោគិនជប៉ុនមកកម្ពុជាលើកនេះគឺជាកិច្ចចាប់ផ្តើមរវាងកម្ពុជា ជប៉ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតជាមួយគ្នាដើម្បីធ្វើកិច្ចសហការលើវិស័យជាច្រើនបន្ថែមទៀត

ByAn Bunthan November 20, 2023December 2, 2023

(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Hiroto IZUMI ទីប្រឹក្សាមជ្ឈមណ្ឌលសំណង់ជប៉ុន (Advisor the Building Center of Japan) និងជាអ្នករៀបចំគោលនយោបាយលើវិស័យលំនៅឋានជប៉ុន ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង     គណៈប្រតិភូក្រុមហ៊ុនឯកជនជប៉ុន នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រទេសជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយស្វែងរកសន្តិភាពឱ្យកម្ពុជា និងជួយស្ដារគ្រប់ខឿនទាំងអស់នៃសង្គមសេដ្ឋកិច្ចកម្ពុជា  ហើយកម្ពុជានិងជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់រយៈពេល ៧០ឆ្នាំ មកហើយ និងបានពង្រីកទំនាក់ទំនងដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា នៅក្នុងវិស័យដីធ្លី កម្ពុជាកំពុងជំរុញការចុះបញ្ជីចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋក្នុងចំនួនក្បាលដីប៉ាន់ស្មានសរុបប្រមាណ ៥លានក្បាលដីទៀត ដែលកន្លងមកនៅក្នុងវិស័យនេះ ជប៉ុនបានផ្តល់សម្ភារបច្ចេកទេសក្រោមទឹកប្រាក់ជាច្រើន ដើម្បីជួយពន្លឿនការចុះបញ្ជីដីធ្លីនៅកម្ពុជា ដែលជាការងារអាទិភាពសម្រាប់អាណត្តិថ្មីនេះ ដាក់ចេញដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូជប៉ុនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ គឺជាការបោះឆ្នោតលើកទី១ នៅកម្ពុជា ដែលបានប្រព្រឹត្តទៅយ៉ាងរលូន ហើយការផ្លាស់ប្តូរតំណែងនាយករដ្ឋមន្ត្រី ពី សម្តេចតេជោ មក សម្តេចធិបតី ធ្វើឡើងក្នុងសុខសន្តិភាព។ កម្ពុជាបានធ្វើដំណើរដ៏វែងឆ្ងាយពីព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ ជា “បិតាឯករាជ្យជាតិ” បន្តមក សម្តេចតេជោ ជា “បិតាសន្តិភាព” រហូតមកដល់សហសម័យកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបើកទំព័រសករាជថ្មី។ វប្បធម៌នៃសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យបានចាក់ឫសក្នុងក្រអៅបេះដូងនៃប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយចលនាជ្រុលនិយមក៏ត្រូវបានបញ្ចប់។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរទៅភាគីជប៉ុនជួយលើការងារជំនាញរបស់ក្រសួងដូចជា៖ ការពិនិត្យលទ្ធភាពតភ្ជាប់រូបភាពពីផ្កាយរណប (Satellite Image) តាមរយៈស្ថានីយ JAXA ជប៉ុន ដើម្បីក្រសួងអាចអភិវឌ្ឍប្រព័ន្ធទិន្នន័យសម្រាប់កសាង និងសិក្សាពីភូមិសាស្ត្រ , ការផលិតផែនទីឯកភាពរួមមួយ ដែលគ្របដណ្តប់ទូទាំងប្រទេសជាទម្រង់ឌីជីថល, ការធ្វើការសហការជាមួយធនាគារ និងសមាគមលំនៅឋាននៅកម្ពុជា ដោយគាំទ្រដល់ការរៀបចំប្រព័ន្ធកម្ចីហិរញ្ញប្បទានបៃតង ដែលមានអត្រាការប្រាក់ទាប, ចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីការរៀបចំនិងការកសាងលំនៅឋានតម្លៃសមរម្យជូនមន្ត្រីរាជការ និងប្រជាជនដែលមានចំណូលទាប, បន្តផ្តល់យោបល់លើការរៀបចំលិខិតបទដ្ឋានគតិយុត្ត ក្នុងការកសាងបទប្បញ្ញត្តិបច្ចេកទេសសំណង់ ព្រមទំាងបន្តផ្តល់​ជំនួយសម្ភារបច្ចេកទេសក្នុងវិស័យសំណង់និងការបណ្តុះបណ្តាលដល់មន្ត្រីជំនាញ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំចំពោះដំណើរទស្សនកិច្ចរបស់វិនិយោគិនជប៉ុនមកកម្ពុជាលើកនេះ គឺជាកិច្ចចាប់ផ្តើមរវាងកម្ពុជា-ជប៉ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតជាមួយគ្នា ដើម្បីធ្វើកិច្ចសហការលើវិស័យជាច្រើនបន្ថែមទៀត។

នៅក្នុងជំនួបនេះ លោកបណ្ឌិត Hiroto IZUMI  សូមថ្លែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំជំរុញការងារចុះបញ្ជីដីធ្លីសម្រេចតាមផែនការដែលបានកំណត់។ ជាការឆ្លើយតបនឹងសំណូមពររបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកបណ្ឌិត IZUMI  មានប្រសាសន៍ថា ជប៉ុនគាំទ្រលើគោលគំនិតនៃការប្រើប្រាស់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដើរដោយផ្កាយរណប (CORS) សម្រាប់ជាគ្រឹះជំរុញការចុះបញ្ជីដីធ្លី។ លោកបណ្ឌិតបានចែករំលែកបទពិសោធនៃការកសាងលំនៅឋានជូនប្រជាពលរដ្ឋនៅប្រទេសជប៉ុន ថាការងារនេះត្រូវពឹងផ្អែកលើសសរស្តម្ភ ៣ ធំៗដូចជា៖ (ទី១)រដ្ឋបាលកណ្តាល ជាអ្នកបង្កើតទីក្រុងថ្មី (ទី២)រដ្ឋបាលមូលដ្ឋាន ជាអ្នកកសាងលំនៅឋានជាផ្ទះរដ្ឋសម្រាប់ពលរដ្ឋមានចំណូលទាប និង (ទី៣) រដ្ឋបាលកណ្តាលបង្កើតផ្នែកហិរញ្ញវត្ថុផ្តល់ជាជំនួយដល់ការអភិវឌ្ឍលំនៅឋាន។

លោកបណ្ឌិត IZUMI បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការផ្តល់ឱកាសពិភាក្សាការងារនេះ និងទទួលពាំនាំការចែករំលែកព័ត៌មាន និងសំណូមពរខាងលើនេះ ជូនទៅឯកឧត្តមរដ្ឋមន្រ្តីនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ជប៉ុន (MoLIT) ហើយនឹងត្រៀមទទួលដំណើរទស្សនកិច្ចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសជប៉ុននាខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យមានដំណើរការល្អប្រសើរ និងប្រកបដោយផ្លែផ្កា​៕

Post navigation

Previous Previous
ប្លង់គោលប្រើប្រាស់ដីខណ្ឌជ្រោយចង្វារ ចក្ខុវិស័យឆ្នាំ២០៣៥
NextContinue
ប្លង់គោលប្រើប្រាស់ដីខណ្ឌដូនពេញ ចក្ខុវិស័យឆ្នាំ២០៣៥

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល