Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពការងារ

ខ្លឹមសារប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ “ដំណើរកម្ពុជាលើខឿនអារ្យធម៌អង្គរ”

ByAn Bunthan November 26, 2023November 26, 2023

ប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញពី “ដំណើរកម្ពុជាលើខឿនអារ្យធម៌អង្គរ” ឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃវឌ្ឍភាពសង្គមកម្ពុជាចាប់តាំងពីសម័យអង្គរដ៏រុងរឿង សម័យចតុម្មុខ និងសម័យបច្ចុប្បន្ន ដែលរូបនីមួយៗមានខ្លឹមសារដូចតទៅ ៖

១-  នាវា ឬ “នាវាសន្តិភាពកម្ពុជា” តំណាងឱ្យអ្នកដឹកនាំប្រទេស ជាអ្នកនាំផ្លូវធ្វើឱ្យកម្ពុជាស្គាល់នូវសុខសន្តិភាព និងភាពចម្រើនរុងរឿងតាមមាគ៌ានៃអារ្យធម៌អង្គរ។

២-  ផ្លាកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងនិមិត្តសញ្ញាក្រសួង តំណាងឱ្យស្ថាប័នទីស្តីការក្រសួង ដែលមាន​បេសកកម្ម​ដឹកនាំ និង​គ្រប់គ្រង​លើ​ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

៣- ក្បាច់កញ្ចាំងចំនួន ២៥ ស្ថិតនៅខាងលើផ្តែរ តំណាងឱ្យខេត្តក្រុងទាំង ២៥ របស់ព្រះរាជាណាចក្រកម្ពុជាក្នុងសម័យបច្ចុប្បន្ន។

៤- ប្រាសាទអង្គរវត្តនៅខាងក្រោយ តំណាងឱ្យភាពជាកំពូលនៃការរីកចម្រើនរបស់អារ្យធម៌ខ្មែរ ជាឃ្លាំងនៃ​ចំណេះវិជ្ជាផ្នែកសិល្បៈ និងស្ថាបត្យកម្មខ្មែរ ដែលកេរមរតកនៃភាពរុងរឿងនេះបានបន្តមកដល់បច្ចុប្បន្ន និងបានបញ្ចូលក្នុងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។ មហាប្រាសាទនេះ ត្រូវបានអង្គការយូណេស្កូ (UNESCO) ប្រកាសរាប់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

៥- នាគរាជ គឺជាស្ដេចសត្វទីឃជាតិ តំណាងឱ្យមាគ៌ាវប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលបានបន្តតាំងពីសម័យអង្គររហូតមកដល់បច្ចុប្បន្ន និងតំណាងឱ្យធាតុទឹកដែលជាប្រភពនៃការរស់រានមានជីវិតរបស់សត្វលោក។

៦- តោ ឬ សិង្ហ ឬ សីហៈ គឺជាស្ដេចសត្វចតុប្បាទដ៏មានអនុភាព ក្នុងទស្សនៈខ្មែរសត្វតោ ជានិមិត្តរូបនៃអំណាច         ភាពអង់អាច ដែលជួយបណ្តេញឧបទ្រពចង្រៃ ជាសត្វតំណាងឱ្យឥទិ្ធពលពីធម្មជាតិ គួរឱ្យកោតខ្លាចផង លាយឡំជាមួយការគោរពផងដែរ។ តោក៏តំណាងឱ្យអំណាចផ្លូវគោក ដែលរួមគ្នារវាងនាគនិងតោ តំណាងឱ្យភពដែលមានធាតុទឹកនិងធាតុដីដែលជាធាតុសំខាន់ក្នុងការទ្រទ្រង់គ្នាទៅវិញទៅមក ពង្រោះនូវភាវៈមានជីវិតនិងភាវៈឥតជីវិតឱ្យរស់រវើកស្រស់បំព្រងលើភពផែនដី ប្រកបដោយសុខដុមរមនា។

៧-  ព្រះបរមរាជវាំង ជាស្ថាបត្យកម្មសម័យចតុម្មុខដែលបានបន្តដំណើរពីស្ថាបត្យកម្មអង្គរ តំណាងឱ្យរចនាបថ            ស្ថាបត្យកម្ម​សម័យកណ្តាល។ ព្រះបរមរាជវាំង​​​​ មានអគារប្រកបដោយក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃការរីកចម្រើនមិនចេះចប់ និងតំណាងឱ្យ ជាតិ សាសនា ព្រះមហាក្សត្រ។

៨- វិមានឯករាជ្យ ជារចនាបថស្ថាបត្យកម្មខ្មែរសម័យឯករាជ្យដែលបានបន្តដំណើរលើខឿនស្ថាបត្យកម្មអង្គរ ជានិមិត្តរូបនៃការទទួលបាន​​​​​​​​ឯករាជ្យពេញលេញរបស់ប្រទេសកម្ពុជា ពីអាណាព្យាបាលបារាំងនៅឆ្នាំ១៩៥៣ ហើយវិមាននេះត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ១៩៥៨ ដែលជាស្នាព្រះហស្ថរបស់ ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

៩-  វិមានព្រឹទ្ធសភា ជារចនាបថស្ថាបត្យកម្មសម័យឯករាជ្យដែលបានបន្តដំណើរពីស្ថាបត្យកម្មអង្គរ។ ព្រឹទ្ធសភា​​​​ ជាស្ថាប័ន​​នីតិបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភារកិច្ចសម្រិតសម្រាំងច្បាប់ឱ្យបានល្អ និងធ្វើការសម្រសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ហើយព្រឹទ្ធសភា​​​​មានតួនាទីដ៏សំខាន់ក្នុងប្រជាធិបតេយ្យភាវូបនីយកម្មសង្គម និងក្នុងការកសាងកម្ពុជាជានីតិរដ្ឋ និងជាវិភាគទានក្នុងដំណើរការស្ថិរភាពភាវូបនីយកម្មជីវភាពនយោបាយរបស់ជាតិ ជាស្នូលនៃការពង្រឹងនយោបាយ បង្រួបបង្រួម ផ្សះផ្សារជាតិ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរុងរឿង និងសម្បូរសប្បាយ។

១០- វិមានរដ្ឋសភា ជាស្ថាបត្យកម្មសម័យសន្តិភាពដែលបានបន្តដំណើរពីស្ថាបត្យកម្មអង្គរ តំណាងឱ្យរចនាបថ            ស្ថាបត្យកម្ម​សហសម័យ។ រដ្ឋសភា​​​​ជាស្ថាប័ននីតិបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភារកិច្ចពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់ ឬ​សេច​ក្តី​ស្នើ​ច្បាប់ និងជ្រើសតាំងរាជរដ្ឋាភិបាល។

១១- វិមានឈ្នះ-ឈ្នះ ជាតំណាងឱ្យនយោបាយឈ្នះ-ឈ្នះ ដែលជា​នយោ​បាយពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តនៅថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ ហើយត្រូវបានបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩​៩៨ ធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃទាំងស្រុង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកគោលនយោបាយដ៏ធំមួយនេះ និងតំណាងឱ្យការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃប្រទេសកម្ពុជាទាំងមូល។

១២-   អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាស្ថាបត្យកម្មសម័យសន្តិភាពដែលបានបន្តដំណើរពី           ស្ថាបត្យកម្មអង្គរ តំណាងឱ្យរចនាបថស្ថាបត្យកម្មសហសម័យ ឬរចនាបថរួមសម័យ ដោយធ្វើសំយោគនីយកម្មនៃរចនាបថស្ថាបត្យកម្មសម័យអង្គរ សម័យចតុម្មុខ និងសម័យទំនើប បញ្ចូលគ្នា តំណាងឱ្យការរីកចម្រើននៃវិស័យស្ថាបត្យកម្ម និងសំណង់ តាមបរិបទទំនើបនីយកម្មខ្មែរ។

១៣-វិមានសន្តិភាព តំណាងឱ្យស្ថាប័នដឹកនាំកំពូល និងទីតាំងនៃការដាក់ចេញនូវគោលនយោបាយ ដែលនាំឱ្យនាវាកម្ពុជាទទួលបាននូវសុខសន្តិភាព លើមាគ៌ានយោបាយ ឈ្នះ-ឈ្នះ និងឈានទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

១៤-អគារខ្ពស់ តំណាងឱ្យការរីកចម្រើនលើវិស័យនគរូបនីយកម្ម និងសំណង់ក្រោមម្លប់សន្តិភាព។

១៥-ដងស្ទូច តំណាងឱ្យបច្ចុប្បន្នភាពនៃបច្ចេកវិទ្យានៃការស្ថាបនា និងការបន្តការរីកចម្រើនលើវិស័យសាងសង់ និងធនធានមនុស្ស។

Post navigation

Previous Previous
វាក្យសព្ទសំខាន់ៗដែលប្រើក្នុងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ
NextContinue
ជំនួបជាមួយគណៈស្ថាបត្យករ និងគណៈវិស្វករកម្ពុជា គឺជាកិច្ចចាប់ផ្ដើមដ៏ល្អក្នុងការពិភាក្សា ឈ្វេងយល់ពីគ្នាទៅវិញទៅមក និងកំណត់ទិសដៅដែលត្រូវអនុវត្តរួមគ្នា សំដៅបង្កើនប្រសិទ្ធភាពការងារ និងសម្រេចគោលដៅដែលបានគ្រោងទុកការជួបជុំគ្នានាពេលនេះគឺជាកិច្ចចាប់ផ្ដើមដ៏ល្អក្នុងការពិភាក្សា និងឈ្វេងយល់ពីគ្នាទៅវិញទៅមក និងកំណត់ទិសដៅសម្រាប់អនុវត្តរួមគ្នា សំដៅបង្កើនប្រសិទ្ធភាពការងារ និងសម្រេចគោលដៅដែលបានគ្រោងទុក

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល