Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា បារាំង និងគាំទ្រកិច្ចសហប្រតិបត្តិការរួមលើការងារអាទិភាព ៣ របស់ក្រសួងរៀបចំដែនដី រួមមាន ការចុះបញ្ជីដីធ្លី ការកសាងប្រព័ន្ធឌីជីថលសម្រាប់សេវាសុរិយោដី និងការដោះស្រាយវិវាទដីធ្លី

ByAn Bunthan December 7, 2023December 7, 2023

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង នាឱកាសជំនួបពិភាក្សាការងារនាថ្ងៃពុធទី៦ ខែធ្នូ ឆ្នាំ២០២៣។

ឯកអគ្គរដ្ឋទូត Jacques Pellet បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកអគ្គរដ្ឋទូត Jacques Pellet  ពិនិត្យនិងសិក្សាអំពីលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងទិសដៅអាទិភាពរបស់ក្រសួង។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានរលឹកពីដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ និង អតីតនាយករដ្ឋមន្ត្រីកម្ពុជា ទៅទីក្រុងប៉ារីស ប្រទេសបារាំង នាឆ្នាំ២០២២។ បច្ចុប្បន្ននេះ ស្ថានទូតកំពុងត្រៀមរៀបចំ ទទួលដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងប៉ារីស ក្នុងខែមករា ឆ្នាំ២០២៤ ដើម្បីពិភាក្សាគម្រោងមួយចំនួនលើវិស័យថាមពល និងនីតិកម្ម ជាដើម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Jacques Pellet  បានជម្រាប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពីកិច្ចប្រជុំ ICC (International Coordinating Committee) Angkor ដែលនឹងរៀបចំនៅខេត្តសៀមរាប នៅក្នុងខែមីនា ឆ្នាំ២០២៤។ លើសពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពិនិត្យលទ្ធភាពអនុញ្ញាតឱ្យស្ថានទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ធ្វើទស្សនកិច្ចនៅភូមិរុនតាឯក ក្នុងអំឡុងពេលនោះផងដែរ។

ក្រៅពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើពិនិត្យលទ្ធភាពសិក្សាគម្រោងកសាងស្ពានមិត្តកម្ពុជា-កូរ៉េត្រង់ចំណុចផ្សាររាត្រី ក្នុងគោលបំណងកុំឱ្យប៉ះពាល់ដល់តំបន់ French Quarter។ ឯកឧត្តមឯកអគ្គរដ្ឋទូត រំលឹកពីសកម្មភាពរបស់ស្ថានទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់ពិសោធន៍ ITC Laboratory នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) តាមរយៈរូបភាពពីប្រព័ន្ធផ្កាយរណប ដែលអាចតាមដានការវិវត្តផ្ទៃដី សកម្មភាពនិងព័ត៌មានជាច្រើននៅក្នុងប្រទេស។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានយល់ព្រមអនុញ្ញាតសម្រាប់ការស្នើសុំធ្វើទស្សនកិច្ចនៅភូមិរុនតាឯក នៅខែមីនា ឆ្នាំ២០២៤ ពីសំណាក់ភាគីបារាំង និងរៀបចំឱ្យអភិបាលខេត្តសៀមរាបអមដំណើរទស្សនកិច្ចនេះ។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការងារអាទិភាព ៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់អាណត្តិទី៧នេះ រួមមាន (១) ការចុះបញ្ជីដីធ្លី (២) ការកសាងប្រព័ន្ធឌីជីថលសម្រាប់សេវាសុរិយោដី  និង (៣) ការដោះស្រាយវិវាទដីធ្លី។

ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានជម្រាប ឯកឧត្តម Jacques Pellet ពីការងារបន្ទាប់របស់ក្រសួង គឺរៀបចំដែនដីទូទាំងប្រទេស ទៅជាតំបន់អភិរក្ស តំបន់ពាណិជ្ជកម្ម ដីកសិកម្ម ដីលំនៅឋាន និងតំបន់ឧស្សាហកម្ម ហើយចុងក្រោយ ក្រសួងនឹងមានផែនទីប្រើប្រាស់ដី ដែលមានតម្លៃសេដ្ឋកិច្ចសម្រាប់តំបន់នីមួយៗច្បាស់លាស់ជាលើកដំបូង។

បន្ថែមពីនេះ ការថែរក្សា និងអភិរក្សសំណង់ស្ថាបត្យកម្ម និងរចនាបថសំណង់អគារបន្សល់ពីសម័យអាណានិគមនិយមបារាំង និងសម័យសង្គមរាស្ត្រនិយម និងការធ្វើសមាហរណកម្មរចនាបថនេះ និងសំណង់អគារសម័យទំនើប នៅរាជធានីភ្នំពេញ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តបាត់ដំបងជាដើម។ ក្រសួងបានបន្តរៀបចំរាជធានីភ្នំពេញ និងតំបន់ក្នុងក្រុងនានាឱ្យក្លាយជាតំបន់ដែលមានភាពល្អឯក ស្អាត និងបៃតង សំដៅជំរុញការទាក់ទាញភ្ញៀវទេសចរ និងពង្រីកសកម្មភាពសង្គមបន្ថែមទៀត ពិសេសបង្កើតឱកាសការងារដល់យុវជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យស្ថានទូតបារាំងចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ ការរៀបចំទីក្រុងសម្រាប់ខេត្តកំពត សម្រាប់រយៈពេល ១០ទៅ ២០ឆ្នាំខាងមុខ និងផែនការមេសម្រាប់ខេត្តសៀមរាប ដោយប្រែក្លាយខេត្តសៀមរាបទៅជាទីក្រុងបេតិកភណ្ឌ និងជាទីក្រុងទំនើប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងបន្តដោះស្រាយបញ្ចប់វិវាទរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងប្រជាជនមូលដ្ឋាន។ ក្រសួងបានបង្កលក្ខណៈងាយស្រួលតាមមធ្យោបាយធ្វើដំណើរដល់ប្រជាជនរស់នៅភូមិរុនតាឯក និងឃុំពាក់ស្នែង និងគ្រោងបញ្ចូល ភូមិ និងឃុំនេះទៅក្នុងផែនការរៀបចំទីក្រុង ដោយមានអាកាសយានដ្ឋានអន្តរជាតិថ្មី និងតំបន់សេដ្ឋកិច្ចពិសេសក្បែរភូមិឃុំនេះ ដែលបង្កើតការងារប្រកបដោយចីរភាពសម្រាប់ប្រជាជនមូលដ្ឋាន។

Post navigation

Previous Previous
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គាំទ្រវិនិយោគិនវៀតណាមពង្រីកនូវការធ្វើពិពិធកម្មការកែច្នៃចំណីអាហារសម្រាប់សត្វ ឬប្រភេទនំផ្សេងៗ ដែលផលិតចេញពីស្វាយចន្ទីកម្ពុជា និងប្តេជ្ញាបញ្ចប់នូវការងារចុះបញ្ជីដីធ្លីទាំងអស់សម្រាប់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា
NextContinue
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ចែករំលែកទស្សនៈផ្ទាល់ខ្លួនមួយចំនួនដល់សិក្ខាកាម ដើម្បីកសាងប្រទេសជាតិ និងប្រជាជន ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី “ទីក្រុងទឹកអង្គរ”

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល