Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ នាពេលខាងមុខ យុវជន ស.ស.យ.ក. រាជធានីភ្នំពេញ នឹងក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាពក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ

ByAn Bunthan December 15, 2023December 15, 2023

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ បានថ្លែងថា នាពេលខាងមុខ សមាជិក សមាជិកា ស.ស.យ.ក. រាជធានីភ្នំពេញ នឹងប្រែក្លាយខ្លួនទៅជាមន្ត្រីសាធារណៈ ដែលចេះរៀបចំផែនការថវិកាច្បាស់លាស់សម្រាប់អនុវត្តកម្មវិធីនីមួយៗប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយនឹងក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាពសម្រាប់ចូលរួមបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍសង្គមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងនាឱកាសបិទបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ ស.ស.យ.ក. រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ភារកិច្ចចម្បងរបស់ឯកឧត្តមចំពោះមុខ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. គឺរៀបចំធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន​។

ស.ស.យ.ក. រាជធានីភ្នំពេញ នឹងរៀបចំកិច្ចប្រជុំជារៀងរាល់ ៦ ខែម្ដង ដើម្បីជាឱកាសផ្លាស់ប្ដូរផ្នត់គំនិត និងមតិយោបល់គ្នាទៅវិញទៅមក សំដៅឱ្យក្រុមនីមួយៗអនុវត្តកម្មវិធីរបស់ខ្លួនបានល្អ និងធ្វើយ៉ាងណាអភិវឌ្ឍស្ថាប័ន ស.ស.យ.ក. ឱ្យកាន់តែរីកចម្រើន។

កម្មវិធីទាំងអស់ របស់ ស.ស.យ.ក. រាជធានីភ្នំពេញ រួមមាន (១) ច្បាប់ និងយុត្តិធម៌ (២) សាបព្រោះគ្រាប់ពូជ (៣) កីឡាភ្នំពេញ (៤) កសាងអង្គការមហាជន (៥) យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ (៦) គ្រួសារយើង (៧) សច្ចធម៌ប្រវត្តិសាស្ត្រ (៨) កិត្តិសព្ទកម្ពុជា (៩) ភូមិ ឃុំ មានសុវត្ថិភាព (១០) ពលរដ្ឋជំនាញ (១១) អាជីវកម្មចល័ត និងកម្មករសំណង់ (១២) ក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង (១៣) ភាពជាអ្នកដឹកនាំនយោបាយ បាននិងកំពុងបណ្ដុះស្មារតី និងផ្តល់ទាំងចំណេះ ជំនាញ និងបំណិនជីវិតដល់យុវជនកម្ពុជា ក្នុងការប្រែក្លាយខ្លួនជាប្រជាជនសកល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានគោលជំហរច្បាស់លាស់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន ដូច្នេះសមាជិក សមាជិកា ស.ស.យ.ក. រាជធានីភ្នំពេញ ត្រូវតែជាបុគ្គលស្អាតស្អំ មិនមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងត្រូវចូលរួមលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដោយរិះរកវិធីសាស្ត្រក្នុងការអប់រំណែនាំ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមកសាងសង្គមជាតិមួយប្រកបដោយសុខសុវត្ថិភាព និងមិនមានហានិភ័យបង្កឡើងដោយសារគ្រឿងញៀន។

ឯកឧត្តមប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ ជឿជាក់ថា នាពេលខាងមុខ សមាជិក សមាជិកា ស.ស.យ.ក. រាជធានីភ្នំពេញ នឹងក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព សម្រាប់ចូលរួមបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍសង្គមជាតិ។

សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការមហាជន ដែលជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្ដបញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧​៕

Post navigation

Previous Previous
សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសក្រុមហ៊ុនប្រឹក្សាដើម្បីធ្វើការអង្កេតទិន្នន័យដើមរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣
NextContinue
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តដល់និវត្តន៍ជន និងមន្ត្រីរាជការដែលមានពិការភាព បន្តចូលរួមកសាងអភិវឌ្ឍប្រទេសជាតិតទៅមុខ និងបន្តរក្សាគុណតម្លៃក្នុងនាមជាមន្ត្រីរាជការស៊ីវិល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល