Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តដល់និវត្តន៍ជន និងមន្ត្រីរាជការដែលមានពិការភាព បន្តចូលរួមកសាងអភិវឌ្ឍប្រទេសជាតិតទៅមុខ និងបន្តរក្សាគុណតម្លៃក្នុងនាមជាមន្ត្រីរាជការស៊ីវិល

ByAn Bunthan December 15, 2023December 18, 2023

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការចូលរួមរបស់និវត្តន៍ជន និងមន្ត្រីរាជការដែលមានពិការភាពក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ គឺពិតជាមានសារសំខាន់មិនអាចខ្វះបាន ពីព្រោះពួកគាត់សុទ្ធតែជាអ្នកមានស្នាដៃល្អ បានខិតខំប្រឹងប្រែងបំពេញការងារទទួលបានលទ្ធផលល្អប្រសើរជាប្រយោជន៍សម្រាប់ស្ថាប័ន និងសង្គមជាតិនារយៈកាលកន្លងមក និងសុទ្ធសឹងជាអ្នកដែលមានបទពិសោធន៍ច្រើនក្នុងការបំពេញការងារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងមន្ត្រីរាជការដែលមានពិការភាព រួមនិងក្រុមការងារសកម្មភាពជនពិការក្រសួងឆ្នាំ២០២៣ នាថ្ងៃទី១៥ ខែធ្នូ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺដើម្បីថ្លែងអំណរគុណចំពោះការលះបង់អស់ពីកម្លាំងកាយចិត្តក្នុងការបំពេញការងារនារយៈកាលកន្លងមករបស់និវត្តន៍ជន និងមន្ត្រីរាជការដែលមានពិការភាព រួមចំណែកបម្រើដល់ប្រជាពលរដ្ឋនិងអភិវឌ្ឍស្ថាប័ន និងប្រទេសជាតិ ឱ្យមានការរីកចម្រើនរហូតមកទល់បច្ចុប្បន្ននេះ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីសភាពការណ៍នយោបាយទាំងក្នុងតំបន់ និងពិភពលោក បញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន រួមនិងសច្ចភាពប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមជាច្រើនដំណាក់កាលទាំងលំបាកលំបិន រហូតមកមានសន្តិភាពពេញលេញ និងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ដែលម្លប់សុខសន្តិភាពនេះបានមកពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមរតកសន្តិភាពដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងនីតិកាលទី៧នេះ ដើម្បីជាគតិសម្រាប់និវត្តន៍ជននិងមន្ត្រីរាជការដែលមានពិការភាពបានស្ដាប់ និងស្វែងយល់អំពីបទពិសោធន៍ល្អៗ និងអ្វីដែលគួរជៀសវាងព្រមទាំងយល់ដឹងអំពីសភាពការណ៍នយោបាយទូទៅទាំងក្នុងប្រទេស តំបន់និងពិភពលោក។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានខិតខំប្រឹងប្រែងបង្ខិតគម្លាតរវាងជនបទ និងទីក្រុងឱ្យខិតជិតគ្នា និងប្រែក្លាយជនបទទៅជាទីក្រុងដែលមានភាពរីកចម្រើនលើគ្រប់វិស័យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខដុមរមនា និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានភាពល្អប្រសើរដូចគ្នានៅគ្រប់ទីកន្លែងទូទាំងប្រទេស៕

Post navigation

Previous Previous
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ នាពេលខាងមុខ យុវជន ស.ស.យ.ក. រាជធានីភ្នំពេញ នឹងក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាពក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ
NextContinue
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ពហុកីឡដ្ឋានខេត្តព្រះសីហនុ នឹងបម្រើឱ្យប្រយោជន៍រួមក្នុងវិស័យកីឡា និងវិស័យទេសចរណ៍របស់ខេត្តព្រះសីហនុ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល