Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់ទុកជប៉ុនជាមិត្តដ៏ជិតស្និទ្ធដែលបានជួយកម្ពុជាក្នុងការស្វែងរកសន្តិភាព កសាង និងស្ដារប្រទេសកម្ពុជាឡើងវិញ និងស្នើដល់ភាគីជប៉ុនឱ្យបន្តការសហការជួយលើផ្នែកសុរិយោដី និងលំនៅឋានបន្តទៀត

ByAn Bunthan December 21, 2023December 21, 2023

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថាជប៉ុនជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា និងបានជួយដល់កម្ពុជាយ៉ាងច្រើនក្នុងការស្វែងរកសន្តិភាព ជួយស្តារលើគ្រប់វិស័យ ពិសេសផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងតំបន់តាមរយៈការស្ថាបនាផ្លូវជាតិលេខ ៥ ដែលតភ្ជាប់បណ្ដាខេត្តជាច្រើននៅកម្ពុជាក៏ដូចជាប្រទេសជិតខាង។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់ភាគីជប៉ុនបន្តសហការជួយលើផ្នែកសុរិយោដី និងលំនៅឋានបន្តទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងនាឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ISHIBASHI Rintaro អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍នៃប្រទេសជប៉ុន និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ISHIBASHI Rintaro មកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ស្របពេលដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបតែបញ្ចប់ទស្សនកិច្ចប្រកបដោយជោគជ័យនៅប្រទេសជប៉ុនថ្មីៗនេះ។ នេះសបញ្ជាក់យ៉ាងច្បាស់អំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងចំណងមិត្តភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងនឹងដាក់ចេញគោលនយោបាយនាពេលសមស្រប ដើម្បីឱ្យប្រជាជនកម្ពុជាមានលំនៅឋានសមរម្យ ហើយគ្រួសាររស់នៅប្រកបដោយភាពសុខដុមរមនា ដោយសារបច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏មានភាពល្អប្រសើរជាងមុន។

ទន្ទឹមនេះ ក្រសួងរៀបចំដែនដីនឹងប្រែក្លាយគ្រឿងបង្គុំសំណង់ឱ្យទៅជាឧស្សាហកម្មមួយនៅកម្ពុជាដែលមានតម្លៃសមរម្យ និងអាចបង្កើតការងារ និងបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជា ដូច្នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថានឹងមានក្រុមហ៊ុនជប៉ុនជាច្រើននឹងចូលរួមផ្ដល់ជាជំនាញការ ចំណេះដឹងក៏ដូចជាហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ទាប។

ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងដីធ្លីជប៉ុន ISHIBASHI Rintaro បានមានប្រសាសន៍ថា ឆ្នាំ២០២៣ នេះគឺជាខួបនៃចំណងការទូតលើកទី៧០រវាងកម្ពុជានិងជប៉ុន ហើយជប៉ុនសង្ឃឹមថាឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយរឹតបន្តឹងចំណងមិត្តភាពនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត។

នាពេលកន្លងមក ក្រសួងដីធ្លីជប៉ុនក៏ធ្លាប់បានធ្វើកិច្ចសហការជាមួយក្រសួងរៀបចំដែនដីកម្ពុជាក្នុងការរួមចំណែកជួយដល់វិស័យជំនាញជាច្រើន ហើយជប៉ុននឹងបន្តផ្ដល់កិច្ចសហការលើការអនុវត្តនូវគម្រោងនានាបន្ថែមទៀត៕

Post navigation

Previous Previous
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី៖ ជោគជ័យរបស់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសតាក់តែងឯកសារច្បាប់ និងមូលដ្ឋានគ្រឹះនៃបណ្ដឹង ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងពីច្បាប់
NextContinue
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ លើកទឹកចិត្តឱ្យធុរជន និងក្រុមហ៊ុនជប៉ុនមកវិនិយោគជាមួយក្រុមហ៊ុនកម្ពុជាឱ្យបានច្រើន ដើម្បីទទួលបានផលប្រយោជន៍នានាពីរាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល