Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ វិស័យអប់រំ ជាវិស័យសំខាន់មួយដែលប្រែក្លាយខេត្តព្រះសីហនុទៅជាខេត្តដែលសម្បូរទៅដោយធនធានមនុស្សប្រកបដោយសក្តានុពល សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ

ByAn Bunthan December 22, 2023December 22, 2023

(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកវិស័យអប់រំជាវិស័យដ៏សំខាន់មួយដែលអាចប្រែក្លាយខេត្តព្រះសីហនុទៅជាខេត្តដែលសម្បូរទៅដោយធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្សជាប់និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំ២០២៣ ដែលធ្វើឡើងនៅខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមផ្ដល់នូវគន្លឹះមួយចំនួនសម្រាប់ត្រិះរិះពិចារណាក្នុងការប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាខេត្តដែលពោរពេញដោយសិស្សានុសិស្សវៃឆ្លាត ប៉ិនប្រសប់ និងមានទេពកោសល្យ ចេះបត់បែនក្នុងសង្គម និងជាខេត្តដែលមានសិស្សបានរៀនចប់ចុងចប់ដើម ដោយរួមមាន៖

១. លោកគ្រូអ្នកគ្រូដែលបង្រៀននៅតាមសាលារៀននានាក្នុងខេត្តព្រះសីហនុ ព្រមទាំងសិស្សានុសិស្ស និងឪពុកម្ដាយ អាណាព្យាបាលសិស្ស ត្រូវបើកចិត្តឱ្យទូលាយក្នុងការទទួលយកនូវគំនិត ឬមតិយោបល់ថ្មីៗជាប្រយោជន៍ក្នុងការអប់រំ។

២. សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្ដកសាងសាលារៀនបន្ថែមទៀត ដែលនេះជាយុទ្ធសាស្ត្រសម្រាប់ទាំងអស់គ្នាមិនត្រឹមតែសម្រាប់ខេត្តព្រះសីហនុប៉ុណ្ណោះទេ ដូច្នេះសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ គប្បីចូលរួមដាំដើមឈើ ដើម្បីបានជាម្លប់បៃតង និងសម្អាតក្នុងបរិវេណសាលារៀនឱ្យបានស្អាត មានអនាម័យ ក៏ដូចជាបរិស្ថានល្អ។

៣. សាលារៀនជាថ្នាលអប់រំដ៏វិសេសវិសាល ដូច្នេះបើសាលារៀនស្អាតនោះនឹងបង្កើតផ្នត់គំនិតដល់ប្រជាពលរដ្ឋខេត្តព្រះសីហនុថាជាប្រជាពលរដ្ឋដែលរស់នៅស្អាត។

៤. ទម្លាប់នៃការហូបចុកឱ្យបានត្រឹមត្រូវ ដែលនាំឱ្យមានសុខភាពល្អ កាយសម្បទាមាំមួន នោះទើបការរៀនសូត្រ និងបង្រៀនអាចសម្រេចបាននូវលទ្ធផលល្អប្រសើរ។

ទន្ទឹមនេះ ឯកឧត្តមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូទាំងគ្រឹះស្ថានសាធារណៈ និងឯកជន ដែលបានខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សិស្សឆ្នើមនិទ្ទេស A ចំនួន ៤០នាក់ ក្នុងម្នាក់ៗ ទទួលបានម៉ូតូ Suzuki Nex ចំនួន ១គ្រឿងជារង្វាន់លើកទឹកចិត្ត ខណៈដែលនាយកវិទ្យាល័យដែលមានសិស្សជាប់និទ្ទេស A ចំនួន១នាក់ នឹងទទួលបានថវិកាចំនួន ២លានរៀល ហើយទទួលបានថវិកា ៤លានរៀល បើមានសិស្សជាប់និទ្ទេស A ចំនួន ២នាក់។

គួរបញ្ជាក់ថា បេក្ខជនដែលបានដាក់ពាក្យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ ក្នុងខេត្តព្រះសីហនុមានចំនួនសរុប១,៩១៥នាក់ និងបានប្រឡងជាប់ជាស្ថាពរចំនួន ១,៥២៣នាក់ ស្មើនឹង ៨០,៥០% ដោយក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ៤០នាក់ និទ្ទេស B ចំនួន ១២២នាក់ និទ្ទេស C មានចំនួន ២៨៧នាក់ និទ្ទេស D ចំនួន ៥៤៨នាក់ និងនិទ្ទេស E ចំនួន ៥២៦នាក់។ នេះបើយោងតាមរបាយការណ៍របស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ៕

Post navigation

Previous Previous
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ លើកទឹកចិត្តឱ្យធុរជន និងក្រុមហ៊ុនជប៉ុនមកវិនិយោគជាមួយក្រុមហ៊ុនកម្ពុជាឱ្យបានច្រើន ដើម្បីទទួលបានផលប្រយោជន៍នានាពីរាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
NextContinue
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ប្រែក្លាយឧស្សាហកម្មត្បូងនេះ ទៅជាឧស្សាហកម្មមួយដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល