Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ប្រែក្លាយឧស្សាហកម្មត្បូងនេះ ទៅជាឧស្សាហកម្មមួយដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា

ByAn Bunthan December 28, 2023December 28, 2023

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកទឹកចិត្តដល់សមាគមគ្រឿងអលង្ការ និងត្បូងមានតម្លៃ ឱ្យប្រែក្លាយឧស្សាហកម្មត្បូងមានតម្លៃនេះ ទៅជាឧស្សាហកម្មមួយដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមិនត្រឹមតែបង្កើនការលក់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជំរុញដល់កិច្ចសហការដល់ការលក់គ្រឿងអលង្ការ និងត្បូងមានតម្លៃដល់បណ្ដាប្រទេសនៅជុំវិញពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងជំនួបជាមួយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នៅទីស្ដីការក្រសួងនារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បង្ហាញពីការគាំទ្រ និងជំរុញយ៉ាងខ្លាំងចំពោះសកម្មភាពរបស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដែលបានអនុវត្តនាពេលកន្លងមករហូតដល់បច្ចុប្បន្ន។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ណែនាំដល់សមាគមឱ្យធ្វើកិច្ចសហការជាមួយនឹងប្រទេសរុស្ស៊ី និងបែលហ្ស៊ិក ដែលល្បីល្បាញផ្នែកគ្រឿងអលង្ការ និងត្បូងមានតម្លៃ និងបានគាំទ្រដល់គម្រោងរបស់សមាគមក្នុងការរៀបចំកម្មវិធីប្រឡងនារីឯកគ្រឿងអលង្ការ ដោយកម្មវិធីនេះអាចនាំកម្ពុជាឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ និងទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើនថែមទៀត។

ឯកឧត្តមបញ្ជាក់ថា អ្វីៗទាំងអស់នេះអាចកើតឡើងបានក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមរតកសន្តិភាពនេះដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបន្តដឹកនាំប្រទេសជាតិ និងប្រជាជនកម្ពុជាឆ្ពោះទៅរកភាពសុខដុមរមនា និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ជាសមាគមមិនយកប្រាក់ចំណេញ និងបង្កើតឡើង ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការកៀរគរវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា។ សមាគមនេះមានដៃគូមកពីសហគមន៍អាស៊ាន និងគ្រប់បណ្ដាប្រទេសលើពិភពលោក។សមាគមគ្រោងនឹងរៀបចំការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូង មានតម្លៃ ក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់ពីអាក់ខានក្នុងការរៀបចំអស់រយៈពេល ៣ឆ្នាំ ដោយសារវិបត្តិកូវីដ១៩៕

Post navigation

Previous Previous
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ វិស័យអប់រំ ជាវិស័យសំខាន់មួយដែលប្រែក្លាយខេត្តព្រះសីហនុទៅជាខេត្តដែលសម្បូរទៅដោយធនធានមនុស្សប្រកបដោយសក្តានុពល សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ
NextContinue
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលរំពឹងថានាឆ្នាំ២០៥០ កម្ពុជានឹងមានកំណើនធនធានមនុស្សដែលពោរពេញដោយចំណេះដឹង និងសមត្ថភាព សម្រាប់ចូលរួមប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល