Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលរំពឹងថានាឆ្នាំ២០៥០ កម្ពុជានឹងមានកំណើនធនធានមនុស្សដែលពោរពេញដោយចំណេះដឹង និងសមត្ថភាព សម្រាប់ចូលរួមប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់

ByAn Bunthan January 3, 2024January 3, 2024

(ភ្នំពេញ)៖ តាមរយៈដំណើរវិវឌ្ឍន៍ជាបណ្តើរៗឥតឈប់ឈរនៃការអភិវឌ្ឍធនធានមនុស្ស រាជរដ្ឋាភិបាលរំពឹងថានាឆ្នាំ២០៥០ កម្ពុជានឹងមានកំណើនធនធានមនុស្សដែលពោរពេញដោយសក្តានុពលទាំងចំណេះដឹង និងសមត្ថភាព សម្រាប់ចូលរួមប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ដែលនឹងត្រូវទៅបន្តការសិក្សានៅណូវែលហ្សេឡង់ អូស្ត្រាលី និងបារាំង ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីដំណើរវិវិវឌ្ឍន៍នៃស្ថាបត្យកម្មខ្មែរតាមដំណាក់កាលនីមួយៗនៃដំណើរវិវឌ្ឍន៍របស់ប្រទេសជាតិដែលបានឆ្លងកាត់ជាច្រើនសម័យកាល និងបានបញ្ជាក់ថាបច្ចុប្បន្ននេះគឺជាការបើកទំព័រថ្មី១ នៃស្ថាបត្យកម្មខ្មែរ ជាលើកទី១ដែលកូនខ្មែរបានចូលរួមកសាងស្នាដៃស្ថាបត្យកម្មនៅអគារធំៗរបស់រដ្ឋ ដូចជាអគារទីស្តីការក្រសួងរៀបចំដែនដី និងអគារក្រសួងមហាផ្ទៃជាដើម ដែលទាំងនេះចាត់ទុកថាជាមោទនភាពមួយរបស់កូនខ្មែរ បើទោះបីជានៅមានការខ្វះចន្លោះយ៉ាងណាក្តី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសភាពការណ៍នយោបាយ និងដំណើរវិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចសកលលោក ដើម្បីទុកជាបទពិសោធន៍សម្រាប់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ បានស្វែងយល់អំពីអ្វីដែលត្រូវយកមកអនុវត្ត និងអ្វីដែលត្រូវជៀសវាង ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរ និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែឈានឆ្ពោះទៅមុខ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមរតកសន្តិភាពដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ជាការឆ្លើយតប និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់បានប្ដេជ្ញាថា នៅពេលបញ្ចប់ការសិក្សាហើយវិលត្រឡប់មកមាតុភូមិកម្ពុជាវិញនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀតតាមសក្តានុពល និងជំនាញរៀងៗខ្លួន។

សូមជម្រាបថា និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ នឹងត្រូវចេញដំណើរទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅអូស្ត្រាលី ណូវែលហ្សេឡង់ និងបារាំង នាខែមករា ឆ្នាំ២០២៤ នេះ ដោយសិក្សាលើមុខវិជ្ជាវិទ្យាសាស្ត្រវិស្វកម្ម នីតិសាស្ត្រ វិទ្យាសាស្រ្តនយោបាយ អប់រំ ការរចនាទីក្រុង វិជ្ជាជីវៈឆ្មប សេដ្ឋកិច្ច សុខភាពសាធារណៈ សហគ្រិនភាព និងនវានុវត្តន៍ គោលនយោបាយសាធារណៈ និងបច្ចេកវិទ្យាជីវសាស្រ្ត រួមនឹងមុខវិជ្ជាសំខាន់ៗជាច្រើនទៀត៕

Post navigation

Previous Previous
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ប្រែក្លាយឧស្សាហកម្មត្បូងនេះ ទៅជាឧស្សាហកម្មមួយដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា
NextContinue
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី៖ ការរួមសហការគ្នារវាងកម្លាំងចាស់ និងកម្លាំងថ្មីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ប្រាកដជាប្រែក្លាយខេត្តនេះឱ្យទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏មានសារសំខាន់សម្រាប់កម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល