ទស្សនទាននៃ “សហគមន៏សហសម័យ ”
យើងបានមកដល់សហគមន៏ ISI វ៉េងស្រេង នៅវេលាព្រឹកនេះ។ សហគមនេះ អភិវឌ្ឍលើផ្ទៃដីជាង៤០ហិកតាស្ថិតនៅជាយក្រុងភ្នំពេញ ដែលបានប្រែក្លាយតំបន់នេះ ពីសហគមន៏មិនរៀបរយ រស់នៅខ្វះអនាម័យ គ្មានហេដ្ឋារចនាសម្ព័ន្ធ ជីវិតរស់នៅគ្មានក្តីសង្ឃឹមជាមួយនឹងភាពក្រីក្រ មកជាសហគមន៏ថ្មីមួយ ផ្តល់ឱ្យជីវិតនូវរសជាតិថ្មី ពោរពេញទៅដោយមោទនភាព និងការរស់នៅប្រកបដោយសុខដុមរមនាជាមួយក្តីសង្ឃឹម ។
ក្រៅពីហេដ្ឋារចនាសម្ព័នរូបវ័ន្តចាំបាច់ សហគមន៍ ISI វ៉េងស្រេង បានបង្កើតឡើងដោយកចិត្តទុកដាក់ លើសេវាចាំបាច់សម្រាប់ការស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាំងមូល ដោយអនុវត្តតាមប្លង់នគរូបនីយកម្មសហសម័យ បង្កើតជាលំនៅឋាន ស្អាត ផ្សារសហគមន៏ ប្រកបដោយអនាម័យ មជ្ឈមណ្ឌលកីឡាសមល្មម លំហសាធារណ:ទូលាយសម្រាប់អ្នករស់នៅក្នុងសហគមន៏ និងលំហបៃតងសមស្រប ដែលបង្កើតបានជាបរិស្ថានរស់នៅដ៏ទាក់ទាញ ។
ប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់ ដែលរស់នៅតំបន់វ៉េងស្រេង ទទួលបានប្រយោជន៍ពីសហគមន៏ ISI វ៉េងស្រេង ។ មិនត្រឹមតែប៉ុណ្ណោះ សហគមន៏នេះ បាន បម្រើប្រយោជន៏ដល់សហគមន៏សេដ្ឋកិច្ច នៃតំបន់វ៉េងស្រេងទាំងមូល ។ នេះជាទស្សនទាននៃ “សហគមន៏សហសម័យ “ ប្រកបដោយភាពទាក់ទាញ ដែលអាចយកជាគំរូបាន ៕
ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/01/1-1-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/01/2-1-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/01/3-1-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/01/4-1-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/01/5-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/01/photo_2024-01-12_14-19-03-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/01/photo_2024-01-12_14-19-11-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/01/photo_2024-01-12_14-19-14-1024x682.jpg)