Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

សម្បទានិកនៃដីសម្បទានសង្គមកិច្ចចំនួន ២០០គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា

ByAn Bunthan January 16, 2024January 16, 2024

(ស្វាយរៀង)៖ ដោយមានការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន និងគ្រួសារ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកនៃសម្បទានដីសង្គមកិច្ចចំនួន ២០០គ្រួសារនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

នៅក្នុងពិធីប្រគល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននាំមកនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនចំពោះប្រជាពលរដ្ឋក៏ដូចជាសម្បទានិកទាំងអស់ និងមន្រ្តីរាជការ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធនៅក្នុងមូលដ្ឋានស្រុករមាសហែក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា លើសពីការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ប្រជាពលរដ្ឋនឹងទទួលបានការពង្រីកភូមិថ្មី ដែលផ្សារភ្ជាប់ជាមួយនឹងភូមិចាស់ និងមានការរៀបចំទៅតាមលក្ខខណ្ឌ និងតាមគំនិតនគរូបនីយកម្ម ក្នុងនោះមានការកសាងផ្លូវខ្វាត់ខ្វែងស្របតាមបច្ចេកទេសដែលខុសគ្នាពីភូមិចាស់។

ជាមួយនឹងការរៀបចំពង្រីកភូមិថ្មីនេះ ក៏នឹងមានការគិតគូរអំពីសេដ្ឋកិច្ចស្របតាមអ្វីដែលយើងហៅថា បុរីជនបទ ក្នុងនោះត្រូវរៀបចំពង្រីកទីប្រជុំជន ត្រូវមានផ្លូវសម្រាប់ធ្វើដំណើរ មានផ្សារ សាលារៀន មន្ទីរពេទ្យ ត្រូវវាស់វែងដីឡូត៍ឱ្យបានច្បាស់លាស់ និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កុំឱ្យមានវិវាទដីធ្លី ហើយដីឡូត៍នីមួយៗគប្បីត្រូវបែងចែកជាផ្នែកដើម្បីបង្កើនជីវភាពគ្រួសារ ក្នុងនោះ ១/៤ នៃដីឡូត៍នេះគឺជាផ្ទះ ១/៤ គឺជាស្រះទឹកសម្រាប់ចិញ្ចឹមត្រី ឬដើម្បីមានទឹកទុកប្រើប្រាស់ស្រោចស្រពដំណាំកសិផលផ្សេងៗ ១/៤ ទៀតនៃដីឡូត៍នេះទុកសម្រាប់ដាំដំណាំ និង១/៤ ទៀតទុកសម្រាប់ចិញ្ចឹមសត្វ។

ឯកឧត្តម សាយ សំអាល់ បានសំណូមពរដល់ប្រជាពលរដ្ឋគប្បីថែរក្សាការពារទ្រព្យដ៏មានតម្លៃនេះឱ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់ជាមរតកដល់កូនចៅជំនាន់ក្រោយទៀត និងគប្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវទៅតាមអ្វីដែលយើងបានឯកភាពគ្នា ពីព្រោះនៅលើពិភពលោកនេះមិនមានប្រទេសណាដូចនៅកម្ពុជាទេដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ដើម្បីរៀបចំផ្ទះសម្បែង ដីធ្លីជូនអតីតយុទ្ធជនសម្រាប់រស់នៅ និងបង្កបង្កើនផល ដើម្បីអនាគតគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះ មន្ត្រីរាជការក្រោមឱវាទក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី ក្រុមប្រឹក្សាឃុំ ស្រុក ក្នុងស្រុករមាសហែក ដែលបានរួមសហការល្អក្នុងការជំរុញឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យយ៉ាងពេញលេញ។ នេះគឺជាគម្រោងទីមួយដែលបានអនុវត្តនៅខេត្តស្វាយរៀង ហើយក៏នឹងមានគម្រោងផ្សេងទៀត ដែលនឹងត្រូវអនុវត្តជាបន្តបន្ទាប់។ ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក្តីក៏ត្រូវជំរុញឱ្យដំណើរការអនុវត្តគម្រោងទាំងអស់ទទួលបានជោគជ័យ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ក្នុងការទាញប្រជាពលរដ្ឋក្រីក្រឱ្យចាកចេញពីភាពខ្វះខាត និងធានាជីវភាពរស់នៅសមរម្យដូចប្រជាពលរដ្ឋទូទៅ៕

Post navigation

Previous Previous
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញអាជ្ញាធរខេត្តខេត្តកំពង់ស្ពឺ ប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លី ដើម្បីធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ
NextContinue
ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង បានឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លី ដើម្បីធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល