Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

មន្ត្រីរាជការក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងទទួលបានការដំឡើងឋានន្តរស័ក្តិនិងថ្នាក់ ស្របតាមអតីតភាពការងារ និងការវាយតម្លៃសមត្ថភាពការងារពិតប្រាកដ

ByAn Bunthan January 25, 2024January 25, 2024

នារសៀលថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំដំឡើងឋានន្តរស័ក្តិនិងថ្នាក់ជូនមន្ត្រីរាជការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយសំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីដាក់ចេញនូវវិធានការគោលនយោបាយលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាលមន្ត្រីរាជការ ដែលជាវិធានការមួយទាក់ទិននឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ និងចំណុចអាទិភាពរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកំណែទម្រង់មុខងារសាធារណៈដែលរួមមាន៖ ការពង្រឹងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រី។

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវតែមានភាពរឹងមាំដោយផ្អែកលើកត្តាមូលធនមនុស្ស គឺត្រូវគិតគូរលើការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីរាជការបម្រើការងារនៅក្រសួងបន្ថែមទៀត និងត្រូវមានការឯកភាពរួមគ្នាមួយលើការទទួលស្គាល់រាល់ការចាត់តាំងតួនាទីភារកិច្ច ឬការដំឡើងឋានន្តរស័ក្តិនិងថ្នាក់ ហើយត្រូវខិតខំប្រឹងប្រែងកសាងកែលម្អសមត្ថភាពរបស់ខ្លួនធ្វើយ៉ាងណាឱ្យក្លាយទៅជាថ្នាក់ដឹកនាំ និងមន្ត្រីដែលប្រកបដោយការទទួលខុសត្រូវ និងទទួលបានការគោរពពិតប្រាកដ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រកាន់គោលជំហរដឹកនាំជាសមូហភាព ដើម្បីបង្កើនភាពរឹងមាំ និងសាមគ្គីភាពនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តមជឿជាក់ថាការអនុវត្តការងារជាប្រព័ន្ធនឹងអាចសម្រេចបានលទ្ធផលការងារល្អប្រសើរ ពីព្រោះរាល់ការងារទាំងអស់ត្រូវការកិច្ចសហការឯកភាពគ្នាទៅវិញទៅមក ដោយមិនអាចសម្រេចអនុម័តតែឯកឯងបានឡើយ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានស្នើសុំឱ្យមានការឯកភាពរួមចំពោះវិធានការគោលនយោបាយសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដោយផ្អែកលើរបាយការណ៍ ដែលបានដាក់ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង សម្ដេចតេជោហ៊ុនសែន ហើយទទួលបានការឯកភាព ដោយត្រូវគិតគូរពីអតីតភាពការងាររបស់មន្ត្រីជាប់កិច្ចសន្យា និងត្រូវវាយតម្លៃសមត្ថភាពការងាររបស់មន្ត្រីដែលត្រូវដំឡើងឋានន្តរស័ក្កិនិងថ្នាក់ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារក្រោមឱវាទក្រសួងក្នុងការបម្រើជាតិ និងប្រជាជន។

សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយរួម គឺការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើបរបស់ក្រសួងសម្រាប់នីតិកាលទី ៧ ស្របតាមស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺការពង្រឹងនិងការកែទម្រង់ស្ថាប័នតាមរយៈការកសាងរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង មានភាពជឿជាក់លើខ្លួនឯង  វៃឆ្លាត ស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕

Post navigation

Previous Previous
ក្រសួងរៀបចំដែនដីលើកទឹកចិត្តយុវជនកម្ពុជាឱ្យចូលរួមក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទ
NextContinue
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ធ្វើឱ្យសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល