Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

គណៈកម្មាធិការសម្បទានដីសង្គមកិច្ចជួបជជែកពិភាក្សារៀបចំឱ្យទស្សនៈវិស័យ ដើម្បីបែងចែកដីសម្បទានសង្គមកិច្ចឱ្យកាន់តែទូលំទូលាយ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋច្រើនជាងមុន

ByAn Bunthan February 1, 2024February 1, 2024

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា គណៈកម្មាធិការសម្បទានដីសង្គមកិច្ច បានជួបគ្នាជជែកពិភាក្សា និងរៀបចំឱ្យមានទស្សនៈវិស័យ ដើម្បីឱ្យការបែងចែកដីសម្បទានសង្គមកិច្ចមានលក្ខណៈកាន់តែទូលំទូលាយ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋច្រើនជាងមុន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំក្រោមក្របខណ្ឌគណៈកម្មាធិការសម្បទានដីសង្គមកិច្ច ដែលដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

គណៈកម្មាធិការសម្បទានដីសង្គមកិច្ចមិនត្រឹមតែមានតួនាទីក្នុងការបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកមិនមានដីធ្លី ជនជាតិដើមភាគតិច និងអតីតយុទ្ធជនប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានតួនាទីភារកិច្ចក្នុងការប្រែក្លាយតំបន់ជនបទរបស់ប្រទេសកម្ពុជាឱ្យទៅជាបុរីជនបទ។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា យើងគួរតែប្រែក្លាយមុខងាររបស់គណៈកម្មាធិការដីសម្បទានសង្គមកិច្ចឱ្យស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងស្របតាមការវិវត្តរបស់សង្គមសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលនីតិកាលទី៧ មានចក្ខុវិស័យនឹងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទូទាំងប្រទេសមានទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ដែលនេះគឺជាមោទនភាពមួយដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា ហើយក៏សម្រាប់ពិភពលោក។

តាមរយៈកិច្ចប្រជុំនាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអ្វីដែលបានខិតខំប្រឹងប្រែងអនុវត្តនាពេលកន្លងមក នឹងរួមចំណែកប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

Post navigation

Previous Previous
គណៈកម្មការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរទន្លេសាប អាជ្ញាធរមូលដ្ឋាន និងក្រសួងស្ថាប័នពាក់ព័ន្ធ  បានឯកភាពគ្នាកំណត់យកតំបន់បឹងទន្លេសាបទាំងមូលដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
NextContinue
ការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល