ការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ
ការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋត្រូវធ្វើឡើងតាមរយៈកិច្ចសន្យា ឬកិច្ចព្រមព្រៀងជាលាយលក្ខអក្សរដោយមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយកិច្ចសន្យានេះត្រូវភ្ជាប់ជាមួយនូវសៀវភៅបន្ទុកដែលកំណត់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ភតិកៈ។
ការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម÷
១.មិនត្រូវធ្វើឲ្យមានការកែប្រែទិសដៅនៃការប្រើប្រាស់ ឬធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិនោះ។
២.មិនត្រូវធ្វើឲ្យមានការផ្លាស់ប្ដូរមុខងារបម្រើប្រយោជន៍សាធារណៈឬសេវាសាធារណៈ។
កិច្ចសន្យាជួលទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមានរយៈពេលលើសពី ១៥ឆ្នាំត្រូវបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ដែលផ្ដល់សិទ្ធិជូន
ភតិកៈដូចខាងក្រោម÷
១.បញ្ចាំ ឬប្រាតិភោគ ឬដាក់ហ៊ីប៉ូតែក
២.ការជួលបន្ត
៣.កម្មវត្ថុនៃសន្តិកម្ម
៤.ការចាត់ចែងផ្សេងៗទៀតដោយយកថ្លៃឬដោយឥតគិតថ្លៃ។
បញ្ជាក់ (បន្ថែម) វិធាននិងនីតិវិធីនៃការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋត្រូវកំណត់ដែលអនុក្រឹត្យ៕
(ដកស្រង់ចេញពីមាត្រាទី៣៧/៣៨/៣៩/៤០ និង៤១)