Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ | សេចក្តីជូនដំណឹង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ធំ ឯកភាពគ្នាពន្លឿនការងារចុះបញ្ជីដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋក្នុងរយៈពេល ២ឆ្នាំ

ByAn Bunthan April 20, 2024

(កំពង់ធំ)៖ ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីតាមគោលនយោបាយ “ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ”  រដ្ឋបាលខេត្តកំពង់ធំ ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាសេនាធិការ បានដាក់ចេញនូវផែនការចុះបញ្ជីដីធ្លីបញ្ចប់ចំនួន ២២៥ ៣២៤ ក្បាលដី លើ ២៧៧ ភូមិ ៤៧ឃុំ និង ៧ ស្រុក ក្នុងរយៈពេល ២ឆ្នាំ (២០២៤ -២០២៥ ) ដោយបានបន្ថែមធនធានមនុស្សចំនួន ១៤៩នាក់ ចែកជា ៧ ក្រុម។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ថ្លែងក្នុងកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចុះបញ្ជីដីចំនួន ៣៨២ ភូមិ ក្នុង ៣៤ឃុំ ក្នុងនោះវាស់វែងបាន ៣៦៨ ២៦៤ ក្បាលដី និងចែកបណ្ណកម្មសិទ្ធិដីធ្លីបាន ៣៣៩ ០៥៧បណ្ណ។ ជាមួយនេះ អនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ធំបានជំរុញឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយរដ្ឋបាលក្រុង ស្រុក ក្នុងការចុះវាស់វែងដីដើម្បីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់  ប្រើប្រាស់ អាស្រ័យផល ជូនប្រជាពលរដ្ឋលើទីតាំងដីដែលបានកាត់ឆ្វៀលពីតំបន់៣ មកតំបន់២ និងទីតាំងតំបន់២ចាស់ ក្នុង៦ក្រុង ស្រុក ដែលមានផ្ទៃដីសរុប ១២០ ៦៩៥ ហិកតា ដែលជាលទ្ធផលវាស់វែងបាន ១៤ ២៣០ ក្បាលដី ស្មើនឹង ៧០ ១៧៩ហិកតា  ស្មើនឹង ៧ ៣៣១គ្រួសារ ស្មើនឹង ៥៨,១៥% ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាមន្ទីរបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ឯកឧត្តមមានប្រសាសន៍បន្តថា កិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអាចអនុវត្តតែឯងបានទេ គឺត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទើបការងារដំណើរការដោយរលូន និងមានប្រសិទ្ធភាព ហើយកិច្ចការធំដែលត្រូវអនុវត្តគឺការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងលើវិស័យរៀបចំដែនដី ដែលជាការងារមួយដ៏សំខាន់ និងចាំបាច់សម្រាប់រៀបចំដំណើរឆ្ពោះទៅមុខក្នុងអាណត្តិទី៧នេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ចំណុច រួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈចំនួន១២ តាមប្រព័ន្ធឌីជីថល
NextContinue
ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល