ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឯកភាពការងារ និងការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជំរុញការចុះបញ្ជីដីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងផ្តល់សេវាគាប់ចិត្ត
រាជរដ្ឋាភិបាលបានផ្តល់កម្មសិទ្ធិកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋតាំងពីឆ្នាំ១៩៨៩ តាមរយៈគោលនយោបាយយុទ្ធសាស្រ្តត្រីកោណ ចតុកោណ និងបច្ចុប្បន្នគឺយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអទិភាពគន្លឹះគឺ ការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ និងឆ្ពោះទៅការផ្តល់សេវាគាប់ចិត្ត។ ដើម្បីឱ្យគោលនយោបាយនេះសម្រេចជោគជ័យ ត្រូវឈរលើស្មារតី សាមគ្គីភាពផ្ទៃក្នុង ឯកភាពការងារ និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានទាំងមន្រ្តីជាអ្នកប្រតិបត្តិ និងការគាំទ្រពីប្រជាជន។
លើសពីនេះ ត្រូវចូលរួមជំរុញការរៀបចំប្លង់គោលក្នុងខេត្ត និងនៅតាមបណ្តាខេត្តដែលពុំទាន់មាន សម្រាប់រៀបចំក្រុង ផ្ទះសម្បែង ដីបង្កបង្កើនផល និងលំហសាធារណៈនានា ស្របតាមសក្កានុពលដើម្បីអភិវឌ្ឍន៍ខេត្តរបស់យើង។
ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា។