Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ | សេចក្តីជូនដំណឹង

ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឯកភាពការងារ និងការចូលរួមពីគ្រប់មជ្ឈដ្ឋានអ្នកពាក់ព័ន្ធ ដើម្បីជំរុញការងារចុះបញ្ជីដីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងផ្តល់សេវាគាប់ចិត្ត

ByAn Bunthan April 22, 2024April 22, 2024

(ឧត្តរមានជ័យ)៖ ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី  នគរូបនីយកម្ម និងសំណង់ លើកឡើងថា កិច្ចការរៀបចំដែនដី និងការចុះបញ្ជីដីធ្លី មិនអាចអនុវត្តតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទើបការងារដំណើរការដោយរលូន និងមានប្រសិទ្ធភាព​។ ការចុះបញ្ជីដីធ្លី គឺជាការបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ដែលកត្តានេះពិតជានឹងអាចកាត់បន្ថយភាពក្រីក្រដែលជាគោលដៅក្នុងគោលនយោបាយជំរុញការងារចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់  រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំដល់រដ្ឋបាលខេត្តឧត្តរមានជ័យឱ្យគិតគូរអំពីការរៀបចំប្លង់គោល ការរៀបចំក្រុង ផ្ទះសម្បែង ដីធ្លីសម្រាប់កសិកម្ម ផ្លូវថ្មើរជើង និងលម្ហសាធារណៈស្របតាមសក្តានុពលរបស់ខេត្ត ដើម្បីអភិវឌ្ឍន៍ខេត្តនេះឱ្យក្លាយជាទីកន្លែងដែលមានបរិយាកាសប្រកបដោយផាសុកភាព និងសុខុមាលភាពក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមបានលើកឡើងអំពីសេវាគាប់ចិត្តដែលដំណើរការតាមប្រព័ន្ធឌីជីថលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទទួលសេវាកម្មបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលមានអ៊ីនធឺណិត។ មិនតែប៉ុណ្ណោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការងារជាយុទ្ធសាស្ត្ររបស់ក្រសួងជូនដល់មន្ត្រី និងរដ្ឋបាលស្រុកក៏ដូចជារដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចូលរួមពង្រឹងកិច្ចសហការ ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ ដោយត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តតាមគោលនយោបាយ និងកិច្ចសហការគាំទ្រពីមន្ត្រីជាអ្នកប្រតិបត្តិ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានប្រគល់សម្ភារបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្តរមានជ័យ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីរួមមាន ម៉ាស៊ីនវាស់វែង ១០គ្រឿងផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោង LASED III កុំព្យូទ័រ Desktop ១២គ្រឿង កុំព្យូទ័រ Laptop ៨គ្រឿង ម៉ាស៊ីនព្រីនធ័រ A4 ចំនួន ៦គ្រឿង ម៉ាស៊ីនព្រីនធ័រ A3 ចំនួន ២គ្រឿង ម៉ាស៊ីនព្រីនធ័រ HP ចំនួន ២គ្រឿង ម៉ាស៊ីនស្គេន ៦គ្រឿង និង EXTERNAL HDD ៨គ្រឿង។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងក្នុងនាមគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តឧត្តរមានជ័យ ប្ដេជ្ញាខិតខំអនុវត្តលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានលឿន និងមានប្រសិទ្ធភាពក្នុងគោលដៅជំរុញការចុះបញ្ជីឱ្យបានតាមផែនការដែលក្រសួងរៀបចំដែនដីកំណត់ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានជំរុញឱ្យពន្លឿនការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្ដល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស សំដៅធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី និងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។ ឯកឧត្តមបានឱ្យដឹងថា នៅទូទាំងខេត្តឧត្តរមានជ័យ មានក្បាលដីប៉ាន់ស្មានសរុបប្រមាណ ១៨ម៉ឺនក្បាលដី បានជំរុញការចុះបញ្ជីដីរយៈពេល ២ឆ្នាំ (២០២៤-២០២៥) មានចំនួន ១២២ ៦០០ ក្បាលដី ដោយបានចុះបញ្ជីចេញបណ្ណកម្មសិទ្ធិរួចសរុប ៥៤ ៤៤៥ បណ្ណ៕

Post navigation

Previous Previous
អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្ពោះទៅសម្រេចគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា
NextContinue
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តនេះ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល