Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ | សេចក្តីជូនដំណឹង

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា សម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាបស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា

ByAn Bunthan May 12, 2024May 12, 2024

(សៀមរាប)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា ដើម្បីជាបច្ច័យល្អសម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាបស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអន្តរក្រសួងដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតព្រមទាំងអភិបាលខេត្ត និងអាជ្ញាធរជាតិអប្សរាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យមានការឯកភាពគ្នា រួមគ្នាគិត រួមគ្នាទទួលខុសត្រូវ និងរកដំណោះស្រាយលើបញ្ហានានាដែលកើតមានឡើងក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប ក្នុងនោះមានការភាន់ច្រឡំផ្នែកបច្ចេកទេសលើការបើកប្រាក់ឧបត្ថម្ភប្រចាំខែមានការយឺតយ៉ាវ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ការភាន់ច្រឡំលើការហាមឃាត់ការចាក់ដីបំពេញបន្ថែម និងបញ្ហានានាមួយចំនួនទៀត។ ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតដោយចេតនាក្តី ឬអចេតនាក្តី ដើម្បីជាបច្ច័យល្អសម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើអង្គប្រជុំពិភាក្សាគ្នាកំណត់ឱ្យបានច្បាស់លាស់ចំពោះទិសដៅការងារ និងការរៀបចំក្រុងប្រកបដោយហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ប្ដូរទីលំនៅមករស់នៅទីតាំងថ្មីក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងនេះងាយស្រួលរស់នៅនិងបង្កើនជីវភាពគ្រួសារឱ្យប្រសើរឡើង។

ជាមួយនេះអាជ្ញាធរមូលដ្ឋានភូមិឃុំត្រូវរៀបចំផែនទីបែងចែកព្រំប្រទល់កំណត់តំបន់នីមួយៗឱ្យបានច្បាស់លាស់ រីឯគណៈកម្មាធិការសម្បទានដីសង្គមកិច្ចត្រូវសម្រួចមុខងារតួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀត ហើយក្រុមការងារត្រូវគិតគូរទាំងបច្ចេកទេស នយោបាយនិងថវិកា ដើម្បីជំរុញពន្លឿនការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នាពេលឆាប់ៗខាងមុខនេះ សំដៅបញ្ចប់វិវាទនានាផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីសម្រេចនូវគោលដៅក្នុងការចុះបញ្ជីដីបង្ហើយតាមផែនការដែលបានកំណត់ក្នុងនីតិកាលទី៧ នេះ សំដៅបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ព្រមទាំងជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង៕

Post navigation

Previous Previous
សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
NextContinue
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកទី២ លើគម្រោងប្រើប្រាស់ថវិកាចំណាយសម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ឆ្នាំ២០២៤-២០២៥

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល