Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ | សេចក្តីជូនដំណឹង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្ររបស់ក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ប៉ូលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា

ByAn Bunthan May 20, 2024May 22, 2024

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ប៉ូលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាឱ្យគិតគូរពីសក្តានុពលតាមតំបន់ កត្តាភូមិសាស្ត្រ ធនធានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ស្របតាមគោលនយោបាយ និងច្បាប់ លិខិតបទដ្ឋានគតិយុត្តជាតិ និងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម មូលធនមនុស្ស ដែលមានសុខដុមនីយកម្មជាមួយបរិស្ថានរស់នៅល្អប្រសើរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងនាកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពនិងផែនការយុទ្ធសាស្ត្ររបស់ក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ប៉ូលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

ឯកឧត្តមបានបន្ថែមថា កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសក្រីក្រមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប មានចក្ខុវិស័យប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដូច្នេះគោលបំណងនៃការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ប៉ូលសេដ្ឋកិច្ចនេះ គឺដើម្បីកំណត់ទិសដៅប្រើប្រាស់ដីធ្លីនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន អនុលោមតាមគោលនយោបាយយុទ្ធសាស្ត្រ និងឯកសារគតិយុត្តនានា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ រួមមាន «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។

ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យ និងកម្មវិធីនយោបាយដូចបានរៀបរាប់ខាងលើ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគិតគូររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ប៉ូលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាកំណត់ប៉ូលសេដ្ឋកិច្ច រៀបចំអភិវឌ្ឍរបៀងសេដ្ឋកិច្ច (Economic Corridors) ចម្បងៗនៅកម្ពុជា ដើម្បីគាំទ្រ និងតម្រង់ទិសការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ការធានាបាននូវសន្តិសុខស្បៀង ការលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិ សំដៅធានាបានចីរភាព តុល្យភាព និងធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច៕

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញស្ថាបត្យករកម្ពុជាឱ្យមានភាពជឿជាក់ក្នុងការបង្ហាញគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួន ដើម្បីរួមគ្នាកសាងសង្គមកម្ពុជាឱ្យកាន់តែរីកលូតលាស់
NextContinue
សេចក្តីជូនដំណឹង៖ បន្ទាប់ពីមានការសម្របសម្រួលពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦A ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) មកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល