កិច្ចប្រជុំវាយតម្លៃដើម្បីដំឡើងឋានៈ ពីស្ថាបត្យករចុះបញ្ជីចំនួន ១៤រូប ទៅជាស្ថាបត្យករនៃគណៈស្ថាបត្យករកម្ពុជា
ឯកឧត្តម ហង្ស សុតសំភារ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា និងជាប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណវុឌ្ឍិវិជ្ជាជីវៈស្ថាបត្យកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃដើម្បីដំឡើងឋានៈ ពីស្ថាបត្យករចុះបញ្ជីចំនួន ១៤រូប ទៅជាស្ថាបត្យករនៃគណៈស្ថាបត្យករកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកនៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណវុឌ្ឍិវិជ្ជាជីវៈស្ថាបត្យកម្ម។
ជាលទ្ធផល អង្គប្រជុំសម្រេចឯកភាពដំឡើងឋានៈជូនបេក្ខជនទាំង ១៤រូបតាមសំណើ។
២៤ ឧសភា ២០២៤
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/05/photo_2024-05-25_09-06-32-634x1024.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/05/photo_2024-05-25_09-06-34-2-1024x612.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/05/photo_2024-05-25_09-06-34-1024x681.jpg)