Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ណែនាំដល់ក្រុមការងារឱ្យពិនិត្យឱ្យបានច្បាស់លាស់លើសំណើសុំដីសម្បទានសង្គមកិច្ចសំរាប់សាងសង់លំនៅឋាន និងធ្វើកសិកម្មលក្ខណៈគ្រួសារនៅខេត្តស្ទឹងត្រែង និងខេត្តកំពត

ByAn Bunthan June 13, 2024June 13, 2024

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំករណីសំណើសុំដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់លំនៅឋាន និងធ្វើកសិកម្មលក្ខណៈគ្រួសាររបស់តំណាងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងខេត្តកំពត និងកិច្ចប្រជុំករណីគម្រោង LASED III ។

ចំពោះការងារដីសម្បទានសង្គមកិច្ច ឯកឧត្តមបានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផ្តល់ដីសម្បទានសង្គមកិច្ចក្នុងគោលដៅជួយដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ដូច្នេះឯកឧត្តមបានណែនាំដល់ក្រុមការងារឱ្យពិនិត្យឱ្យបានច្បាស់លាស់លើសំណើរសុំដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់លំនៅឋាន និងធ្វើកសិកម្មលក្ខណៈគ្រួសារនៅខេត្តស្ទឹងត្រែង និងខេត្តកំពត ដើម្បីបញ្ជៀសនូវបញ្ហាដែលជនទុច្ចរិតមួយចំនួនឆ្លៀតឱកាសស្នើសុំដីសម្បទានសង្គមកិច្ចនេះដែរ និងត្រូវបង្ហាញប្រាប់ប្រជាពលរដ្ឋអំពីបញ្ហានេះ ត្រូវពិនិត្យមើលតំបន់ដែលមានសក្តានុពលសម្រាប់រៀបចំដីសម្បទានសង្គមកិច្ច ហើយត្រូវរៀបចំដីសម្បទានសង្គមកិច្ចឱ្យនៅកៀកនឹងទីប្រជុំជនដោយប្រមូលផ្ដុំមនុស្សឱ្យទៅរស់នៅតាមទីប្រជុំជនដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ជាមួយនេះ ឯកឧត្តម បានបញ្ជាក់ថា មន្ត្រីរាជការត្រូវស្គាល់ពីខ្លួនឯង ស្គាល់ពីតំបន់ និងពិភពលោក ហើយចេះតាក់តែងនូវគោលនយោបាយសាធារណៈ មានន័យថាចេះធ្វើនយោបាយឱ្យត្រូវចិត្ត ឬបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងស្របតាមស្ថានភាពជាក់ស្ដែង គ្រប់គ្រងរដ្ឋបាលសាធារណៈបែបទំនើបនិងហិរញ្ញវត្ថុសាធារណៈ ប្រើប្រាស់ថវិកាតាមកម្មវិធី ឬថវិកាសម្រាប់បម្រើឱ្យការងារស្នូលរបស់ក្រសួង។

នាឱកាសនោះ ឯកឧត្តម បានលើកឡើងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគោលដៅក្នុងការរៀបចំប្រទេសជាតិឱ្យបានល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលរស់នៅ និងរស់នៅប្រកបដោយមោទនភាព ហើយមន្ត្រីរាជការគឺជាស្នូលដ៏សំខាន់ក្នុងការចូលរួមជំរុញកិច្ចការនេះ៕

Post navigation

Previous Previous
សេចក្ដីជូនដំណឹងស្ដីពីការពិគ្រោះថ្លៃផ្គត់ផ្គង់រថយន្តទេសចរណ៍ខ្នាតតូចចំនួន ១គ្រឿង
NextContinue
សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសទីប្រឹក្សាជាន់ខ្ពស់ថ្នាក់ជាតិ ផ្នែកគ្រប់គ្រងហានីភ័យសង្គម ទីប្រឹក្សាថ្នាក់ជាតិផ្នែកផលិតកម្មវីដេអូ (ក្រៅម៉ោង)

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល