Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន

រាជរដ្ឋាភិបាលកម្ពុជានឹងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទាំងអស់ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ មានទំនុកចិត្ត និងទទួលបានដំណោះស្រាយសមស្របចំពោះបញ្ហាអសកម្មក្នុងគម្រោងអភិវឌ្ឍន៍ផ្សារ TCC

ByAn Bunthan June 26, 2024June 27, 2024

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា នឹងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទាំងអស់ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ មានទំនុកចិត្ត និងទទួលបានដំណោះស្រាយសមស្របចំពោះបញ្ហាអសកម្មក្នុងគម្រោងអភិវឌ្ឍន៍ផ្សារ TCC។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងកិច្ចប្រជុំណែនាំ និងសំណេះសំណាលជាមួយអាជីវករផ្សារ TCC នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យតំណាងអាជីវករកត់ត្រានូវរាល់បញ្ហា និងសំណូមពរដែលអាជីវករបានលើកឡើងដាក់ចូលក្នុងបញ្ជីនូវឈ្មោះអាជីវករ ប្រភេទតូប ដែលអាជីវករ​បានទិញ និងការបង់ប្រាក់ ព្រមទាំងសំណូមពរដែលពួកគាត់ចង់បាន។ ឯកឧត្តម បញ្ជាក់ថាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើកិច្ចសហការជាមួយសាលារាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធ ដើម្បីតាមដាននិងដោះស្រាយការងារនេះជាមួយគ្នា ហើយនឹងស្នើឱ្យប្រធានក្រុមហ៊ុនចិនដែលជាម្ចាស់សំណង់ផ្សារ TCC នោះ មកជួបប្រជុំដោះស្រាយ និងសួរនាំអំពីបញ្ហានេះ។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ឯកឧត្តមនឹងពិគ្រោះយោបល់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញ សាលារាជធានីភ្នំពេញ និងអាជីវករ ដើម្បីស្វែងរកដំណោះស្រាយ ព្រោះអ្វីដែលរាជរដ្ឋាភិបាលចង់បាននោះ គឺចង់ឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធារប្រសើរឡើង មិនចង់ឃើញប្រជាពលរដ្ឋរងគ្រោះពីអំពើបោកប្រាស់ទំនុកចិត្តណាមួយឡើយ ដូច្នេះដំណោះស្រាយលើបញ្ហានេះមិនត្រឹមតែធ្វើយ៉ាងណាឱ្យដំណើរការសាងសង់ផ្សារ TCC បញ្ចប់រួចរាល់ឆាប់រហ័សនោះទេ តែក៏ត្រូវគិតគូរថាក្រោយពេលសាងសង់រួច តើផ្សារនេះអាចទាក់ទាញឱ្យការធ្វើអាជីវកម្មលក់ដូរទំនិញផ្សេង​ៗ​មានភាពល្អប្រសើរឬយ៉ាងណា។

ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានការងារធ្វើ មានប្រាក់ចំណូល មានលំនៅឋានរស់នៅសមរម្យក្នុងភូមិឋានក្សេមក្សាន្ត សុខសុវត្ថិភាព មានអាហារហូបចុកគ្រប់គ្រាន់ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា រស់នៅមានសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិ និងរស់នៅប្រកបដោយមោទនភាពនៅលើទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ផ្សារ TCC  ជាអគារសហកម្មសិទ្ធិ ស្ថិតនៅលើផ្ទៃដីទំហំ ៩៣ ៩៤៩ម៉ែត្រក្រឡា ក្នុងភូមិបឹងសាឡាងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានអគារធំចំនួនមួយអគារ ភ្ជាប់ចេញពីអគារ A B C D មានតូបសរុបប្រមាណ ៥២៦៤ តូប និង ២៥២ហាងទំនិញ ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន។ ក្នុងកិច្ចសន្យាបានបញ្ជាក់ថា គម្រោងនេះនឹងសាងសង់រួចរាល់ ហើយប្រគល់តូបជូនអាជីវករនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែត្រូវបានខកខាន និងពន្យារពេលរហូតមកទល់បច្ចុប្បន្ន៕

Post navigation

Previous Previous
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកធនាគារ មីក្រូហិរញ្ញវត្ថុនិងភ្នាក់ងារហិរញ្ញវត្ថុទាំងអស់ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចកម្ពុជា
NextContinue
សេចក្ដីជូនដំណឹងស្ដីពីការប្រកួតប្រជែងស្នាដៃរចនាគម្រោងនគរូបនីយកម្មតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុងក្រោមប្រធានបទ “កម្ពុជា មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ”

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល