Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

វិស័យឯកជន បានរួមចំណែកបំពេញនូវទស្សនវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការកែប្រែមុខមាត់រាជធានីភ្នំពេញឱ្យក្លាយជាទីក្រុងទំនើបនិងល្អត្រកាល

ByAn Bunthan July 6, 2024July 7, 2024

(ភ្នំពេញ) ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថាវិស័យឯកជនបានរួមចំណែកបំពេញនូវទស្សនវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការកែប្រែមុខមាត់រាជធានីភ្នំពេញឱ្យក្លាយជាទីក្រុងទំនើប និងល្អត្រកាល។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនូវអគាររ៉ូយ៉ាល់គ្រុបផ្លាទីនីម (Royal Group Platinum) ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរចំពោះអគាររ៉ូយ៉ាល់គ្រុបផ្លាទីនីម ដែលជាអគារដ៏ប្រណីតមួយនៅរាជធានីភ្នំពេញ និងត្រូវបានបើកសម្ពោធជាផ្លូវការនាពេលនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថានេះមិនគ្រាន់តែជាអគារមួយប៉ុណ្ណោះទេ ប៉ុន្តែជានិម្មិត្តរូបនៃការតស៊ូ និងការខិតខំប្រឹងប្រែងរបស់ស្ថាបនិកអគារ ហើយអគារនេះក៏ជានិម្មិត្តរូបនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី រួមទាំងប្រជាជាតិទាំងពីរផងដែរ។ ឯកឧត្តមបានស្នើសុំឱ្យប្រទេសសិង្ហបុរីបន្តបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា និងកម្ពុជាដែលជាទីផ្សារមួយដែលមានស្ថិរភាព និងជាសហគមន៍នៃអ្នកវិនិយោគដែលមានភាពជឿជាក់។

ឯកឧត្តមបានបន្តថា ថ្វីត្បិតតែកម្ពុជាគឺជាប្រទេសដែលងើបចេញផុតពីគំនរផេះផង់នៃសង្គ្រាម ប៉ុន្តែពេលនេះកម្ពុជាបានកសាងនិងអភិវឌ្ឍន៍ខ្លួនដូចបច្ចុប្បន្នគឺមិនមានប្រទេសច្រើននោះទេដែលទទួលបានជោគជ័យបែបនេះ ដែលនេះគឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា។

ឯកឧត្តមពិនិត្យឃើញថាអគារខុនដូនេះគឺជាប្រភេទលំនៅឋានទំនើបដែលការវិវត្តនៃការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានលក្ខណៈទំនើប​ ប្រណីត ល្អត្រកាលនិងសុវត្ថិភាព។ បច្ចុប្បន្នអ្វីដែលប្រជាជនចង់បាននោះ គឺមានលំនៅឋានរស់នៅមានការងារធ្វើ និងប្រាក់ចំណូល ដែលនេះគឺជាបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលរាជរដ្ឋាភិបាលចង់ឃើញនោះគឺទ្រនំសុភមង្គលរបស់ប្រជាពលរដ្ឋ មានន័យថាប្រជាពលរដ្ឋមានផ្ទះរស់នៅសមរម្យ មានម្ហូបអាហារសម្បូរបែបហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូល និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នាដែលទាំងនេះគឺជាទស្សនៈវិស័យដ៏វែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី។

លើសពីនេះ វិស័យឯកជនបានចូលរួមចំណែកបំពេញនូវទស្សនៈវិស័យនេះដូចជាការកសាងអគាររ៉ូយ៉ាល់គ្រុបផ្លាទីនីមនាពេលនេះ គឺជាចលករនៃការប្រែមុខមាត់រាជធានីភ្នំពេញឱ្យមានលក្ខណៈទំនើប និងល្អត្រកាល។ រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញរាជធានីភ្នំពេញនៅឆ្នាំ២០៥០ ក្លាយជាទីក្រុងដ៏ល្អត្រកាល ជាទីក្រុងដែលមនុស្សគ្រប់វ័យទាំងអស់អាចរស់នៅបានប្រកបដោយភាពសុខដុមរមនា៕

Post navigation

Previous Previous
សេចក្ដីជូនដំណឹងស្ដីពីការប្រកួតប្រជែងស្នាដៃរចនាគម្រោងនគរូបនីយកម្មតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុងក្រោមប្រធានបទ “កម្ពុជា មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ”
NextContinue
កិច្ចប្រជុំពិនិត្យដោះស្រាយករណីវិវាទដីធ្លីស្ថិតក្នុងភូមិសាស្រ្តចំណុចភ្នំចំការចេក ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល