Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឱ្យយុវជនទាំងអស់គ្នាចូលរួមកសាងសហសម័យកម្ពុជា និងមានភាពជឿជាក់លើខ្លួនឯង ដើម្បីកសាងខ្លួន គ្រួសារ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន

ByAn Bunthan July 23, 2024July 23, 2024

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ជប៉ុន សិង្ហបុរី អាល្លឺម៉ង់ និងឆែក ឆ្នាំ២០២៤ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ដែលមានភាពអង់អាចក្លាហានក្នុងការចាកចេញពីប្រទេសកំណើតរបស់ខ្លួន ហើយបន្តដំណើរទៅស្វែងរកបទពិសោធន៍ចំណេះដឹង និងជំនាញបន្ថែមទៀតនៅក្រៅប្រទេស។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ទាំងនេះបង្ហាញឱ្យឃើញពីភាពចាស់ទុំ និងភាពម្ចាស់ការឯករាជ្យរបស់និស្សិតជ័យលាភីអាហារូបករណ៍ និងបានណែនាំឱ្យនិស្សិតទាំងអស់ត្រូវយកឱកាសនេះបន្តខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀតសំរាប់ចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់យុវជនទាំងអស់ ត្រូវចូលរួមកសាងសហសម័យកម្ពុជាជាមួយគ្នា ជាសម័យដែលសង្គមកម្ពុជាមានអរិយធម៌ វប្បធម៌ទំនៀមទម្លាប់ និងមានភាពជឿជាក់លើខ្លួនឯង ហើយយកឱកាសនេះរៀនស្គាល់ពីគេ ស្គាល់អំពីប្រព័ន្ធនយោបាយរបស់ពិភពលោក និងចេះទាញយកប្រយោជន៍ពីនោះ ដើម្បីកសាងខ្លួន និងគ្រួសារ និងអភិវឌ្ឍកម្ពុជាមាតុភូមិយើងឱ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍ដែលនឹងត្រូវចេញទៅសិក្សានៅក្រៅប្រទេសនាឆ្នាំ២០២៤ មានចំនួនសរុប ៨៨នាក់ ក្នុងនោះនិស្សិតដែលនឹងត្រូវចេញទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនមាន ៣០នាក់  សាធារណរដ្ឋឆេកមាន ១៥នាក់ កម្មវិធី JDS នៅប្រទេសជប៉ុនមាន ២៥នាក់ ប្រទេសបារាំងមាន ៩នាក់ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់មាន ២នាក់ សាកលវិទ្យាល័យសេអ៊ូលនៃសាធារណរដ្ឋកូរ៉េមាន ១នាក់ ព្រះរាជាណាចក្រថៃមាន ១នាក់ និងនិស្សិតអាហារូបករណ៍សាលាលីក្វាន់យូ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញមាន ៥នាក់៕

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្វាគមន៍ការចូលរួមរបស់វិស័យឯកជន ដើម្បីកសាង និងអភិវឌ្ឍកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧
NextContinue
ប្រជាជនកម្ពុជា ចាប់ផ្តើមមានការចាប់អារម្មណ៍លើគំនូរសិល្បៈកាន់តែច្រើនឡើង ដោយសារតែកត្តាជីវភាព វប្បធម៌ ទំនៀមទំលាប់ និងភាពស៊ីវិល័យរបស់ជាតិសាសន៍ បានវិលត្រលប់មកនៅក្នុងខ្លួនប្រជាជនយើងវិញ បន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពតបានលុបបំបាត់ដួងព្រលឹងនៃមនុស្សជាតិយើងអស់មក

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល