Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យក្រុមហ៊ុន CMEC Group China ចូលរួមក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ និងស្នើឱ្យក្រុមហ៊ុននេះពិចារណាវិនិយោគលើផ្នែកអចលនទ្រព្យនៅកម្ពុជា

ByAn Bunthan August 3, 2024August 3, 2024

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងបានរៀបចំកិច្ចពិភាក្សាការងារ និងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន CMEC Group China នៅទីស្ដីការក្រសួង នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។ ក្រុមហ៊ុន CMEC Group China បញ្ជាក់ថា ជំនួបនាពេលនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីការចូលរួមក្នុងការបើកសម្ពោធជាលក្ខណៈប្រវត្តិសាស្ត្រនូវការដ្ឋានព្រែកជីកហ្វូណនតេជោនាថ្ងៃទី០៥ ខែសីហា ខាងមុខនេះ។

អនុស្សារណៈយោគយល់គ្នានាពេលនេះ គឺជាចំណុចចាប់ផ្ដើមនៃការបើកកិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន CMEC Group China បន្តទៅមុខទៀត។ ក្រុមហ៊ុននេះ សង្ឃឹមថាបន្ទាប់ពីមានកិច្ចសហការក្នុងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ ក៏នឹងបន្តធ្វើកិច្ចសហការក្នុងការអនុវត្តកាតព្វកិច្ចសង្គម ដូចជាការសាងសង់សាលាបឋមសិក្សា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់យុទ្ធជននៅជាយដែនជាដើម។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគរបស់ក្រុមហ៊ុន CMEC Group China នៅក្នុងប្រទេសកម្ពុជា។ ទាក់ទិននឹងសំណើរបស់ក្រុមហ៊ុនCMEC Group China  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងវិនិយោគ ដើម្បីសម្រេចថាតើក្រុមហ៊ុន CMEC Group China គួរវិនិយោគនៅលើគម្រោងអ្វីខ្លះ រួមទាំងគម្រោងព្រែកជីកហ្វូណនផងដែរ។ យើងមានគម្រោងចាំបាច់មួយចំនួនដូចជា ការសាងសង់ព្រែកជីកហ្វូណនតេជោ គម្រោងសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពាន នៅតាមដងទន្លេមេគង្គ។ ជាមួយនេះ ឯកឧត្តម បានលើកឡើងអំពីស្ថានភាពនៃឧស្សាហកម្មអចលនទ្រព្យ និងវិស័យសំណង់នៅកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន CMEC Group China គិតគូរអំពីវិស័យអចលនទ្រព្យផងដែរ ហើយប្រសិនបើក្រុមហ៊ុនបណ្ដាក់ទុនវិនិយោគលើផ្នែកអចលនទ្រព្យនោះការវិនិយោគនឹងអាចដំណើរការបានឆាប់រហ័ស។

គួរបញ្ជាក់ថា ក្រុមហ៊ុន CMEC Group China បានបើកដំណើរការតាំងពីឆ្នាំ១៩៧៨ ជាមួយនឹងបុគ្គលិកបម្រើការងារប្រមាណជាង ៣ម៉ឺននាក់។ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន CMEC Group China បានអភិវឌ្ឍន៍គម្រោងជាច្រើន រួមមានគម្រោងថាមពលនៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប និងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលគម្រោងទាំងនេះបានទទួលការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងការពង្រឹងសមត្ថភាពស្ថាប័ន
NextContinue
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សូមបញ្ជាក់ជូនពីទីតាំងស្នើសុំចុះបញ្ជីចំនួន ៤ ទីតាំង របស់ឈ្មោះ ហោ សុខជា តំណាងឱ្យឈ្មោះ ម៉ៅ ផុន និងឈ្មោះ គឹម សុគន្ធា មានទំហំប្រមាណ ៣៩៥ ហិកតា មានទីតាំងស្ថិតនៅភូមិសំរោង ឃុំភ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល