ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មការសុរិយោដី រួមជាមួយអាជ្ញាធរដោះស្រាយវិវាទដីធ្លី ប្រជុំពិភាក្សាដោះស្រាយការងារពាក់ព័ន្ធនឹងករណីវិវាទដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារពាក់ព័ន្ធនឹងករណីវិវាទដីធ្លីដែលនៅសេសសល់ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណះកម្មការសុរិយោដី និងអាជា្ញធរដោះស្រាយវិវាទដីធ្លី បានពិគ្រោះពិភាក្សាដើម្បីជម្រះចោលសំណុំរឿង ចំនួន ៣១៥ ករណី ដែលជាការជម្រះបន្ថែម។មូលដ្ឋាននៃការសម្រេចចិត្តនេះផ្អែកលើកត្តាដូចជា៖
១. មានការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយ
២. មានយន្តការ និងការចាត់តាំង
៣. កំណត់បាន និងស្គាល់បញ្ហា យល់បានអំពីបញ្ហា
៤. សកម្ម ស្មើដៃឆ្ពោះទៅរកគោលដៅរួមតែមួយ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជជែកពិភាក្សា និងទទួលបានការឯកភាពរួមគ្នាក្នុងការដោះស្រាយលើការងារវិវាទដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋ សំដៅលុបបំបាត់ឫសគល់នៃទំនាស់ដែលអាចរារាំងដល់ការអភិវឌ្ឍន៍ប្រទេសជាតិនិងរក្សាបាននូវរបៀបរៀបរយនៅក្នុងសង្គម។
សូមបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំពោះករណីវិវាទដែលនៅសេសសល់មានប្រមាណ៦% ជាករណីដែលមិនមានចរិតលក្ខណៈជាវិវាទក្រោមការញុះញង់ខាងនយោបាយនោះឡើយ ហើយក្រុមការងារនឹងបន្តធ្វើការដោះស្រាយជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ៕