កិច្ចប្រជុំពិភាក្សាលើគម្រោងជួសជុលកែលម្អឆ្នេរព្រែកត្រែង
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងជួសជុលកែលម្អឆ្នេរព្រែកត្រែង ដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែម ក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពក្នុងភូមិសាស្ត្រឆ្នេរព្រែកត្រែង ដែលជាកត្តាមួយយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងតំបន់នេះ។





