ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញជូនសមាជិកព្រឹទ្ធសភា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញជូនសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា នៅក្នុងវេទិកាផ្សព្វផ្សាយស្តីពី “វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” ទាក់ទងយន្តការការងារ៦ ចំណុចរបស់ក្រសួងរួមមាន៖



១. ការងារចុះបញ្ជីដីបង្ហើយ
២. ការបញ្ចប់វិវាទដីធ្លី
៣. ការផ្តល់សេវាគាប់ចិត្ត
៤. ការកំណត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប
៥. ការរៀបចំ និងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និង
៦. ការដោះស្រាយវិវាទបុរី។

មុខសញ្ញាទាំង៦នេះ ក្រសួងចាត់ទុកថាជាកិច្ចការគន្លឺះសំខាន់ក្នុងការរួមចំណែកបង្កើតបរិយាកាសគ្មានវិវាទ និងបញ្ហាវិវាទដីធ្លីនៅកម្ពុជា។
វេទិកាផ្សព្វផ្សាយនេះរៀបចំឡើងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។


