សិក្ខាសាលាផ្សព្វផ្សាយ ការប្រើប្រាស់សេវាសាធារណៈអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការរៀបចំឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ
ដើម្បីចូលរួមក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកលែងពន្ធសម្រាប់អ្នកទិញគេហដ្ឋានដំបូង ក្នុងតម្លៃក្រោម ២១មុឺនដុល្លារ ដៃគូហិរញ្ញវត្ថុ មានធនគារពាណិជ្ជមួយចំនួន ទទួលយកយន្តការពិនិត្យឡើងវិញនូវការកំណត់អត្រាការប្រាក់សម្រាប់កម្ចីឥណទានទិញគេហដ្ឋានលើកដំបូង ក្នុងឱកាសចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ការប្រើប្រាស់សេវាសាធារណៈអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការរៀបចំឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ។







