Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

ខ្ញុំសូមអរគុណ កោតសរសើរ និងឯកភាពគាំទ្រចំពោះសមិទ្ធផល​ការងារដែលរដ្ឋបាលខេត្តកែប សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ លទ្ធផលការងាររបស់រដ្ឋបាលខេត្តកែប ពិតជាបានបម្រើជា​ប្រយោជន៍ជូនដល់ប្រជាជនក្នុងខេត្តជារួម ដោយបានចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការកសាងកំផែងសុវត្ថិភាពរបស់ជាតិសាសន៍យើង

ByRatana January 24, 2025January 24, 2025

កិច្ចការនេះអាចសម្រេចទៅបានដោយសារមានការចូលរួមសហការយ៉ាងសកម្ម គួរឱ្យស្ញើចសរសើរ ជាពិសេសក្រុមការងារថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន ដែលបានចុះជាប់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាជន ប្រកបដោយឥរិយាបថទទួលខុសត្រូវខ្ពស់។

គ្រប់សមិទ្ធផលកិច្ចការទាំងអស់ដែលសម្រេចបាន គឺបង្ហាញពីប្រសិទ្ធភាព និងគុណភាពរដ្ឋបាលសាធារណៈទំនើប ដែលបានរៀបចំត្រឹមត្រូវ ប្រកបដោយភាពវាងវៃ និងអត់ធ្មត់ ដែលជាសមិទ្ធផលដ៏ធំធេង ក្រោម​គុណបំណាច់នៃកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចក្រឡាហោមអតីតប្រមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញប្រកបដោយ​ទស្សនវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។

ខ្ញុំសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរជំនាញ និង​ផ្នែកពាក់ព័ន្ធ​គ្រប់កម្រិតបន្តខិតខំលើមាគ៌ាដ៏ត្រឹមត្រូវនេះ និងសូមផ្តល់នូវ​អនុសាសន៍បន្ថែមមួយចំនួនជាទុនសម្រាប់ពិចារណា។

យោងកត្តាភូមិសាស្ត្រ និងប្រជាជនក្នុងមូលដ្ឋាន គួរផ្តួចផ្តើមគិតគូរពីលទ្ធភាព​ម្ចាស់ការលើផលិតផលកសិកម្មក្នុងស្រុកដែលជាចំណែកទ្រទ្រង់ដល់ប្រយោជន៍​សុខភាពសាធារណៈ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយ​ប្រើប្រាស់ផ្ទៃដីដាំដុះដែលមាន មុននឹងឈានទៅពង្រឹងបច្ចេកទេស​សម្រិតសម្រាំងផលិតផលក្នុងស្រុកសម្រាប់នាំចេញ ដើម្បីបើកច្រកសេដ្ឋកិច្ច សំដៅបង្កើនចំណូល។ ក្រៅពីកសិកម្មក្នុងស្រុក ក៏គួរគិតគូរពីការដាំដំណាំ និងរុក្ខជាតិសម្រាប់ពាណិជ្ជកម្មផងដែរ។

ឧស្សាហកម្មទេសចរណ៍នៅតែជាមុខព្រួញសំខាន់ក្នុងខឿនសេដ្ឋកិច្ចរបស់ខេត្ត ការប្រាស្រ័យទាក់ទងជាមួយអាជីវករដែលមានបទពិសោធន៍ចាស់-ថ្មីក្នុងវិស័យនេះ អាចនឹងកំណត់បានបន្ថែមទៀតនូវតម្រូវការ​របស់ភ្ញៀវ​ទេសចរក្នុងស្រុកមានកម្រិតជីវភាពមធ្យម ជាពិសេសបង្កលក្ខណៈងាយស្រួល​​​​​​​ដល់ប្រជាជនដែលមានទីលំនៅក្នុងខេត្តជាប់ព្រំប្រទល់ អញ្ជើញមក​ទស្សនា​កំសាន្តបានកាន់តែច្រើន និងកាន់តែញឹកញាប់។

អំណោយផលពីធម្មជាតិ គឺអាកាសធាតុល្អ និងខ្យល់ជំនោរបរិសុទ្ធរបស់ខេត្ត​តាមបណ្តោយឆ្នេរសមុទ្រ ក៏ជាសក្តានុពលល្អ ននិងជាជម្រើសថ្មីសម្រាប់ការរៀបចំផ្ទះលម្ហែសម្រាប់មនុស្សវ័យជរា ឬវ័យចំណាស់មានជម្ងឺត្រូវការថែទាំ​ជាប្រចាំ។ ការរៀបចំសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងវិស័យ​ទេសចរណ៍ ក៏គួររំលេច និងពង្រឹងនូវសក្តានុពល ដែលអាចជាកត្តាទាក់ទាញ​ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរបរទេសដែលនៅជាប់ព្រំប្រទល់ជិតខាងឱ្យមកទស្សនាកម្សាន្ត។

បន្ថែមលើនេះទៀត សូមចូលរួមលើកទឹកចិត្តដល់ការរៀបចំសហគមន៍​នេសាទ​​តាមបែបប្រពៃណី តាមរយៈការលើកទឹកចិត្តឱ្យដាំដុះបន្លែ ផ្តល់ដើមទុនសមល្មមឱ្យមានផ្លូវចូលទៅដល់សហគមន៍ មានបន្ទប់ទឹកស្អាត និងចំណតរថយន្តសមរម្យ ដើម្បីប្រែក្លាយទីតាំង
សហគមន៍នេសាទទៅជាគោលដៅទេសចរក្នុងស្រុក ជាប្រភពផ្តល់ប្រាក់ចំណូលបន្ថែមជួយដល់ជីវភាពប្រជាជនក្នុងសហគមន៍។

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកែប

Post Tags: #ការរៀបចំក្រុង#ការរៀបចំឆ្នេរ#ការរៀបចំដែនដី#ទីក្រុងទេសចរណ៍

Post navigation

Previous Previous
សូមចូលរួមអបអរសាទរដល់យុវជនយុវនារីជាជ័យលាភីទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង ក្រោមការផ្តួចផ្តើមរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាដោយមានកិច្ចសហការគាំទ្រពីបណ្តាស្ថាប័នពាក់ព័ន្ធក្នុងការលើកស្ទួយ និងផ្តួចផ្តើមគំនិតអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា ទៅតាមសក្តានុពលនិងលក្ខខណ្ឌអំណោយផលរបស់ទីតាំង
NextContinue
សិក្ខាសាលាពិគ្រោះយោបល់ពាក់ព័ន្ធនឹងហានិភ័យនៃការប្រើប្រាស់សារធាតុអាសបេស្តុស (Asbestos) ក្នុងវិស័យសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល