Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឱ្យអន្តរក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ឆ្នាំងត្រូវរួមគ្នាគិត រួមគ្នាសម្រេចចិត្តនិងរួមគ្នាទទួលខុសត្រូវចំពោះការថែរក្សាបឹងទន្លេសាបដែលជាធនធានធម្មជាតិដ៏មានតម្លៃឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ

ByRatana February 11, 2025February 11, 2025

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថាដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបានអនុវត្តផែនការចុះបញ្ជីដីនៅតំបន់បឹងទន្លេសាប រួមនឹងខេត្តកំពង់ឆ្នាំងទាំងមូល និងត្រៀមអនុវត្តតាមសំណូមពរមួយចំនួនរបស់រដ្ឋបាលខេត្ត ស្រុកផងដែរ។ កិច្ចការបឹងទន្លេសាបគឺជាកិច្ចការមួយដែលយើងទាំងអស់គ្នាត្រូវហ៊ានសម្រេចចិត្តក្នុងការកំណត់គោលការណ៍នៃការដឹកនាំគ្រប់គ្រងបឹងទន្លេសាបនេះឱ្យបានជាក់លាក់ដោយមិនអាចបណ្ដែតបណ្ដោយបាននោះទេជៀសវាងប្រឈមនឹងការបាត់បង់។

ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការពិភាក្សាការងារគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យពិនិត្យពិច្ច័យឱ្យបានច្បាស់លាស់នៅតំបន់ខ្លះក្នុងតំបន់បឹងទន្លេសាបដើម្បីឈានទៅកំណត់ឡើងវិញនិងមិនត្រូវអោយមានការកាត់ឆ្វៀលដីធ្វើជាកម្មសិទ្ធរបស់ខ្លួនទៀតទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាយើងទាំងអស់គ្នាត្រូវរួមគ្នាគិត រួមគ្នាសម្រេចចិត្តនិងរួមគ្នាទទួលខុសត្រូវចំពោះមនុស្សជំនាន់ក្រោយក្នុងការថែរក្សាបឹងទន្លេសាបដែលជាធនធានធម្មជាតិដ៏មានតម្លៃនេះឱ្យបានស្ថិតស្ថេរគង់វង្ស ពីព្រោះបឹងទន្លេសាបមានផលប្រយោជន៍យ៉ាងមហាសាលសម្រាប់ប្រទេសជាតិដែលអាចជួយទ្រទ្រង់សេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់ប្រជាជនខ្មែរគ្រប់រូប៕

Post Tags: #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#បឹងទន្លេសាប#សេវាគាប់ចិត្ត

Post navigation

Previous Previous
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិនិងប្រជាជន
NextContinue
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បំផុសគំនិតដល់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ សិស្ស និស្សិតនៃប៊ែលធីគ្រុប ឱ្យសម្រេចចិត្តបានច្បាស់លាស់ត្រឹមត្រូវក្នុងដំណើររបស់ខ្លួនពីព្រោះដំណើររបស់ប៊ែលធីគ្រុបក៏ជាដំណើររបស់ប្រទេសជាតិផងដែរ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល