Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ គោលបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺចង់ឱ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់គ្រួសារមានលំនៅឋានរស់នៅសមរម្យទាំងអស់គ្នា

ByRatana February 19, 2025February 19, 2025

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា បញ្ហាជាប់គាំងដែលអាចដោះស្រាយបានលុះត្រាតែមានការឯកភាពគ្នាដូច្នេះអ្នកដែលបានឯកភាពទទួលយកបណ្ណកម្មសិទ្ធិគឺត្រូវទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ចំណែកឯអ្នកដែលមិនទាន់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់ចលនវត្ថុ ត្រូវមានស្មារតីសហការចូលរួមជាមួយគ្នាទាំងខាងបុរី ក្រសួងនិងប្រជាពលរដ្ឋជាអតិថិជនបុរី ដើម្បីដោះស្រាយបញ្ហាជាប់គាំងនិងសម្រេចបានលទ្ធផលល្អប្រសើរបន្តទៀត។

ថ្លែងក្នុងពេលជួបសំណេះសំណាលនិងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ៦A នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ចំពោះប្រជាពលរដ្ឋជាអតិថិជនបុរីដែលមិនទាន់បានសាងសង់ផ្ទះនៅក្នុងបុរីឡេងណាវ៉ាត់ត្រា ៦A នោះហើយចង់រស់នៅក្នុងទីនោះដែរ ខាងក្រសួង នឹងជួយសម្របសម្រួលជូន ទាំងខាងអតិថិជននិងខាងបុរីដើម្បីធ្វើយ៉ាងណាដោះស្រាយការងារនេះឱ្យដំណើរការទៅមុខ។ ដោយឡែក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា បញ្ហាចម្បងដែលត្រូវរួមគ្នាគិតគូរនោះ គឺដោយសារនេះជាភូមិថ្មីដែលប្រជាពលរដ្ឋជាអតិថិជនបុរីទាំងអស់ត្រូវរៀនរស់នៅជាមួយគ្នា ដោយអ្នកខ្លះជាមន្ត្រីរាជការស៊ីវិល ជាអាជីវករ ឬកងកម្លាំងប្រដាប់អាវុធ ដូច្នេះត្រូវរៀបចំឱ្យមានតំណាងរបស់ខ្លួនដើម្បីងាយស្រួលធ្វើការងារដោះស្រាយបញ្ហាក៏ដូចជាចូលរួមសហការជាមួយបុរី និងអាជ្ញាធរភូមិឃុំ ក្នុងការថែទាំប្រព័ន្ធផ្លូវ លូបង្ហូរទឹកកខ្វក់ សន្តិសុខ អនាម័យ សម្រាម អគ្គិសនី ភ្លើងបំភ្លឺសាធារណៈ ថែទាំសោភណភាព ដាំដើមឈើ ជាដើម ដើម្បីធ្វើយ៉ាងណាកសាងទីកន្លែងថ្មីដែលយើងរស់នៅជាមួយគ្នានេះអោយមានសោភណភាពអនាម័យបរិស្ថាននិងងាយស្រួលរស់នៅបន្ថែមទៀត។

ជាមួយនេះឯកឧត្តម សាយ សំអាល់ នឹងជួយសម្របសម្រួលដល់ប្រជាពលរដ្ឋជាអតិថិជនបុរីក្នុងការទៅរកសេវាធនាគារឬមីក្រូហិរញ្ញវត្ថុដែលត្រឹមត្រូវ និងអាចសម្របសម្រួលលក្ខខណ្ឌនានាក្នុងការខ្ចីប្រាក់បានល្អប្រសើរថែមទៀត។

ឯកឧត្តម បានលើកឡើងនូវបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទាក់ទិននឹង បញ្ហាលំនៅឋាននេះ ដោយសម្តេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែជំរុញដល់ឯកឧត្តមឱ្យខិតខំប្រឹងប្រែងដោះស្រាយសម្របសម្រួលទោះក្នុងកម្រិតណាក៏ដោយ ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គ្រប់គ្រួសារមានលំនៅឋានរស់នៅសមរម្យ មានការងារធ្វើមានប្រាក់ចំណូល មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ រស់នៅប្រកបដោយសេចក្តីសុខសុភមង្គល និងកូនចៅទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ដូច្នេះចាប់ពីពេលនេះតទៅមុខទៀតប្រជាពលរដ្ឋជាអតិថិជនបុរី ឡេងណាវ៉ាត់ត្រា ៦A ទាំងអស់ ត្រូវចូលរួមសហការធ្វើយ៉ាងណាឱ្យផ្ទះសម្បែងដែលខ្លួនទទួលបាននាពេលនេះក្លាយជាទ្រនំសុភមង្គល រស់នៅជួបជុំគ្រួសារប្រកបដោយសេចក្តីសុខ ក្លាយជាភូមិឋានក្សេមក្សាន្ត ចេះជួយយកអាសារគ្នាទៅវិញទៅមក ជាគុណតម្លៃដ៏ល្អដែលគួរតែប្រកាន់យកសម្រាប់សង្គមជាតិ៕

Post Tags: #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#ដោះស្រាយវិវាទបុរី#បរិយាកាសគ្មានវិវាទ#សេវាគាប់ចិត្ត

Post navigation

Previous Previous
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បំផុសគំនិតដល់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ សិស្ស និស្សិតនៃប៊ែលធីគ្រុប ឱ្យសម្រេចចិត្តបានច្បាស់លាស់ត្រឹមត្រូវក្នុងដំណើររបស់ខ្លួនពីព្រោះដំណើររបស់ប៊ែលធីគ្រុបក៏ជាដំណើររបស់ប្រទេសជាតិផងដែរ
NextContinue
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមអ្នកវិនិយោគ អ្នកសាងសង់និងស្ថាបត្យករកម្ពុជាឱ្យសហការចូលរួមពិភាក្សាជាមួយក្រសួងដើម្បីតាក់តែងគោលនយោបាយសាធារណៈលើកិច្ចការវិនិយោគ សំណង់និងស្ថាបត្យកម្មឱ្យបានល្អជាប្រយោជន៍ក្នុងកិច្ចដំណើរការលើវិស័យទាំងនេះនៅក្នុងប្រទេសកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល