ប្រទេសកម្ពុជា ជាកន្លែងវិនិយោគដ៏ពេញនិយមសម្រាប់វិនិយោគិនបរទេស
មានកត្តាចំនួន ៧ ដែលអំណោយផល និងទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជា ក្នុងនោះ៖
១. សន្តិភាព ស្ថេរភាពនយោបាយ
២. ច្បាប់នៃការវិនិយោគ និងបរិយាកាសនៃការវិនិយោគមានអំណោយផល
៣. រាជរដ្ឋាភិបាលជំរុញការវិនិយោគ
៤. ការផ្សារភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ មានដូចជាទឹក ភ្លើង ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូនកាន់តែមានភាពប្រសើរឡើង
៥. ប្រព័ន្ធហិរញ្ញវត្ថុមានស្ថេរភាពទាំងប្រាក់រៀល និងដំណើរការរបស់ប្រព័ន្ធធនាគារ និងប្រព័ន្ធទាំងមូល
៦. ការបង់ពន្ធមានភាពអនុគ្រោះ និងធូរស្រាលជាង បើធៀបនឹងប្រទេសដទៃទៀត
៧. អ្នកវិនិយោគដែលមិនមានសញ្ជាតិកម្ពុជា អាចធ្វើការជួលរយៈពេលវែង
ចំណុចទាំងអស់នេះហើយដែលធ្វើឱ្យកម្ពុជា ជាកន្លែងដ៏ល្អសម្រាប់អ្នកវិនិយោគអាមេរិក។









